លេចវត្តមានកំពូលតារាស្រី Lydia បកស្រាយបទចម្រៀងយ៉ាងក្រអួន អង្រួនក្នុងពិធីមង្គលកូនអភិជនស្រុកខ្មែរ
អាចចាត់ទុកថា នេះគឺជាមង្គលការដ៏ធំបំផុតនាចុងឆ្នាំ ២០២៣ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ របស់គ្រួសារលំដាប់អភិជនមួយ កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន នាំគ្នាកោតសរសើរជាពន់ពេក ទៅលើគ្រឿងព័ស្ដុភារបណ្ណាការរៀបជាជួរៗ សុទ្ធសឹងតែជារបស់មានតម្លៃ និង ប្រណីតៗបំផុត។ មិនតែប៉ុណ្ណោះ ចាប់តាំងពីខ្លោងទ្វារជ័យ រហូតដល់លើឆាក មានការរៀបចំតុបតែងលម្អផ្កាស្រស់ចម្រុះពណ៌ ប្រកបដោយក្បូរក្បាច់រចនាស្រស់ស្អាតយ៉ាងត្រជាក់ភ្នែក។
ពិធីសិរីសួស្ដីជ័យមង្គលដ៏គគ្រឹកគគ្រេងនេះ ជាមង្គលការរបស់ កូនកំលោះនាម ផន មុតសុក្រឆពណ្ណ ហៅ Richie និង កូនក្រមុំនាម តាំង ប៉ោហ្គិច ហៅ Jade ដែលត្រូវបានគេស្គាល់ថាជាកូនៗរបស់គ្រួសារអភិជនមានមុខមាត់ក្នុងសង្គមមួយរូប ព្រមទាំងជាម្ចាស់ស្រាបៀរដ៏ល្បីមួយក្នុងប្រទេសកម្ពុជា។
ក្នុងកម្មវិធីនារាត្រីនោះផងដែរ គេចាប់អារម្មណ៍ឃើញថា ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងពិធីមង្គលការ ដោយផ្ទាល់ ព្រមទាំងមហាជនតាមរយៈបណ្ដាញសង្គមអ៊ីនធឺណេតមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញការបង្ហាញខ្លួនរបស់តារាចម្រៀងស្រីដ៏ល្បីក្នុងប្រទេសថៃ មានឈ្មោះថា Lydia Sarunrat Deane បានមកបកស្រាយដោយផ្ទាល់ នូវបទចម្រៀងមានចំណងជើងថា «Can’t help falling in love with you» នៅពេលដែលកូនកំលោះកូនក្រមុំ ដើរព្រមគ្នាក្នុងឈុតកាត់នំទៅកាន់ឆាកមង្គល៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូនៃការបកស្រាយចម្រៀងរបស់ Lydia
រូបភាព៖ One memory