(វីដេអូរ) អបអរសាទរ! រកឃើញម្ចាស់ពាន The Voice Cambodia រដូវកាលទី ៣ បានទៅកញ្ញា លឹម សេរីហាន់នីកា
នៅក្នុងរាត្រីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ៣ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដែលកម្មវិធីបានស្វែងរកឃើញនូវម្ចាស់ជ័យលាភីនៃកម្មវិធីប្រចាំរដូវកាលថ្មីនេះ។
ក្នុងរាត្រីនៃវគ្គផ្ដាច់ព្រ័ត្រនេះដែរ ក្រោយបេក្ខភាពជើងខ្លាំងទាំង ៤ រូបធ្វើការប្រឡងប្រជែងបង្ហាញសមត្ថភាពរៀងៗខ្លួនហើយ ជាលទ្ធផលចុងក្រោយម្ចាស់ជ័យលាភីពានរង្វាន់ក្នុងរដូវកាលថ្មីនេះ គឺ បានទៅលើបេក្ខភាព លឹម សេរីហាន់នីកា ដែលជាកូនក្រុមរបស់គ្រូបង្វឹក ពេជ្រ សោភា។
ក្រោយប្រកាសពីម្ចាស់ជ័យលាភីរដូវកាលទី ៣ នេះ មហាជនក៏ដូចជាអ្នកគាំទ្រតាមដានកម្មវិធីប្រឡងចម្រៀងទូទាំងប្រទេសបានបង្ហាញអារម្មណ៍រំភើប និង ធ្វើការអបអរសាទរ ព្រមទាំងបង្ហាញការស្រឡាញ់ចិត្តយ៉ាងខ្លាំងចំពោះម្ចាស់ជ័យលាភីរូបនេះ ដែលឃើញថាស័ក្តិសមបំផុតជាម្ចាស់ពានក្នុងរដូវកាលនេះ៕