(វីដេអូ) ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះរូបចាយជីវិតនៅក្រៅប្រទេស បែរត្រូវគេចាប់អារម្មណ៍បុរសម្នាក់ក្នុងកញ្ចក់
ថ្មីៗកន្លងទៅនេះ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចំពោះជីវិតឯកជនរបស់នាង បន្ទាប់ពីស្ងាត់ៗស្រាប់តែឃើញនាងហោះទៅសហរដ្ឋអាមេរិក ធ្វើដំណើរកម្សាន្តចាយជីវិតយ៉ាងរីករាយហាយសូរ។
ជាមួយនឹងការធ្វើដំណើរកម្សាន្តយ៉ាងហាយសូរលើទឹកដីសហរដ្ឋអាមេរិកនេះដែរ ហ៊ិន ច័ន្ទនីរ័ត្ន បានបញ្ចេញរូបភាពបង្ហោះលើបណ្ដាញសង្គមរបស់នាងជាបន្តបន្ទាប់ បង្ហាញពីសកម្មភាពជាហូរហែសុទ្ធសឹងតែកន្លែងដ៏ស្អាតៗល្បីៗ ផ្ដិតយករូបភាពស្អាតៗផងដែរ។
យ៉ាងណា រូបភាព និង វីដេអូចុងក្រោយនៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំង Tik Tok របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង នូវរូបភាពនៅតាមកញ្ចក់ហាង និង កញ្ចក់វែនតា របស់ពិធីការិនីរូបនេះ ដោយមានគេឃើញមានរូបបុរសម្នាក់ជាអ្នកថតរូបឱ្យនាង។
ក្នុងនោះដែរ ក៏មានរូបភាពបង្ហោះលើផេកហ្វេសប៊ុករបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មួយសន្លឹកបានបង្ហាញដៃរបស់បុរសជាអ្នកថតរូបឱ្យអ្នកនាង ប៉ុន្តែមហាជនមិនដឹងបុរសរូបនោះជាអ្នកណា និង ត្រូវជាអ្វីនឹងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នោះទេ៕