Ji-Pop ក្រុមចម្រៀងប្រុសនៅជប៉ុន មានសមាជិក ៥ នាក់ ម្នាក់ៗអាយុពី ៦០ ទៅ ៨០ ឆ្នាំ ឯសំឡេងពីរោះផ្អើលឋានទាំងបី
ក្រុមចម្រៀង JI-POP (爺-POP) ដែលមានសមាជិកទាំងអស់ ៥ រូប កំពុងតែផ្ទុះប្រជាប្រិយភាពពាសពេញបណ្ដាញសង្គម។ ពាក្យថា «JI» ក្នុងឈ្មោះក្រុមចម្រៀងនេះ គឺមកពីពាក្យជប៉ុន «ojisan» ដែលមានន័យជាភាសាខ្មែរថា «តាចាស់» ឬ «លោកតា»។
ក្រុមចម្រៀងនេះដែរ សមាជិកម្នាក់ៗ គឺមានអាយុចាប់ពី ៦៥ ទៅ ៨៧ ឆ្នាំ ដោយរួមមាន លោកតា Norihiro Tanioka, Akira Odaka, Iwao Yamamoto, Yoshinori Deki និង លោកតា Hidetada Yamada។
បទចម្រៀងដំបូងរបស់ក្រុមចម្រៀងតាៗរបស់ជប៉ុននេះ មានចំណងជើងថា «Hooray for Old Age» ដែលបានចេញកាលពីខែកុម្ភៈ ឆ្នាំ ២០១៦។ មកដល់ឆ្នាំ ២០១៧ ក្រុមចម្រៀង JI-POP ក៏បានចេញបទចម្រៀងមួយបទទៀតមានចំណងជើងថា «I Was Young»៕