ល្អល្អះ! ឃុំ ប៉ុណ្ណាដែត នាំភរិយាស្លៀកឈុតប្រពៃណីថតមុខអង្គរវត្ត រួចប្រើពាក្យពេចន៍យ៉ាងរំភើប
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍នឹងវត្តមានរបស់គូស្វាមីតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ឋិតរដ្ឋា នៅលើទឹកដីខេត្តសៀមរាប។
ក្នុងនោះ ប៉ាៗម៉ាក់ៗ កូន ៣ ខាងលើ បានតុបតែងខ្លួនក្នុងឈុតប្រពៃណី ថតខាងមុខប្រាង្គប្រាសាទអង្គរវត្តយ៉ាងស្រស់សោភា និង ផ្អែមល្ហែមមិនចាញ់កំលោះក្រមុំនោះទេ។
លើសពីនោះ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះសាររំលេចនូវសារដ៏មានអត្ថន័យថា៖ «សុំស្លៀកឈុតបុរាណថតជាមួយភរិយាបន្តិច លើទឹកដីអង្គរនៃយើង។ ️ប្រាសាទអង្គរវត្ត ជាដួងព្រលឹងនៃជាតិខ្មែរតែមួយគត់ ដែលមិនអាចកាត់ថ្លៃបានដោយគ្មានជនបរទេស ឬជាតិសាសន៏ណាមួយមកតាំងខ្លួនជាម្ចាស់ ឬព្យាយាមបំភ្លៃបានទេ! អ្នកអាចចម្លងរូបរាងបាន តែអ្នកមិនអាចចម្លងព្រលឹងនៃប្រាសាទបានទេ»៕