ស្អែកបិណ្ឌ ១! MUC 2023 ចន សុទីម៉ា ស្លៀកឈុតប្រពៃណីទៅវត្ត សមសួនណាស់
នៅខ្វះ ១៤ ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌក៏នឹងមកដល់ ក្នុងនោះគេឃើញថាមានអ្នកសិល្បៈខ្មែរជាច្រើនបាននាំគ្នាស្លៀកសម្លៀកបំពាក់បុរាណខ្មែរដែលជាឈុតប្រពៃណីជាតិត្រៀមទៅធ្វើបុណ្យនៅវត្ត ដែលបានបង្ហាញឱ្យឃើញពីការចូលរួមថែរក្សាវប្បធម៌ខ្មែរដ៏ល្អផូរផង់របស់ខ្លួន។
ដោយឡែក ងាកមកមើលបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៣ ចន សុទីម៉ា វិញ ខណៈដែលរដូវបុណ្យភ្ជុំបិណ្ឌបានខិតជិតមកដល់ គេឃើញថាស្រីស្រស់រូបនេះបានចេញមកបង្ហាញនូវរូបសម្រស់យ៉ាងស្រស់ស្អាតអមនឹងឈុតសម្លៀកបំពាក់បែបប្រពៃណីទៅវត្ត។
ជាមួយនឹងការបង្ហោះរូបភាពនោះ មហាជនអ្នកគាំទ្រក៏សរសើរមិនដាច់ដែរ ព្រោះ ចន សុទីម៉ា សមសួន រាងខ្ពស់ស្រឡះ ស្របពេលដែលស្លៀកឈុតប្រពៃណីទៀតរឹតតែស្រស់ស្អាត ស័ក្តិសមជានារីខ្មែរថែប្រពៃណីមែន៕