(វីដេអូ) លើកនេះកាន់តែច្បាស់! នាង សម្បត្តិ បន្លំសារភាពស្នេហ៍តាមបទចម្រៀងទៅ សារ៉ាវីតា
ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងក្រៅឆាករវាងអតីតបេក្ខភាព The Voice Cambodia រដូវកាលទី ៣ គឺស្រីស្រស់ សារ៉ាវីតា និង ប្រុសសង្ហា នាង សម្បត្តិ កាន់តែជិតដិត ផ្អែមល្ហែមឡើងរាល់ថ្ងៃ ធ្វើឱ្យមហាជនអត់សង្ស័យមិនបានថា អ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តធម្មតា។
មិនថានៅលើបណ្ដាញសង្គមហ្វេសប៊ុក ឬ Tiktok ទេ មួយរយៈចុងក្រោយនេះ អ្នកទាំងពីរតែងបង្ហាញសកម្មភាពល្អូកល្អិនជាមួយគ្នា ដូចជាការបង្ហោះរូបភាព ការប្រើពាក្យសម្ដីលែបខាយ ឆ្លើយឆ្លងគ្នាជាសាធារណៈចំពោះមុខទស្សនិកជន ដែលទង្វើទាំងអស់នោះ បានស្ដែងឱ្យឃើញថា គឺជាទង្វើគូសង្សារ។
ដ្បិតថាមកដល់ពេលនេះ ប្រុសសង្ហា ស្រីស្អាតមួយគូនេះ នៅមិនទាន់ចេញមុខប្រកាសទទួលស្គាល់ណាមួយក៏ដោយ ប៉ុន្ដែថ្មីៗនេះ នាង សម្បត្តិ បានបកស្រាយចម្រៀងបង្ហោះលើ Tiktok ដែលការបកស្រាយនោះ ហាក់ដូចជាបន្លំច្រៀងសុំស្នេហ៍ សារ៉ាវីតា ច្បាស់ៗដូចថ្ងៃ ធ្វើឱ្យអ្នកគាំទ្រជ្រួលច្រាស់មិនស្ទើរឡើយ។ ចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖