ប្លែកភ្នែកណាស់! ហ្វាហ្វា តុបតែងលាបខ្លួនសតាមរូបស្រីរបាំកាលពី ១០០ ឆ្នាំមុន ស្អាតខ្លាំង
ថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់តារាសម្ដែងស្រីល្បីឈ្មោះ ហ្វាហ្វា បានផ្ទុះចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញតារាសម្ដែងស្រីរូបនេះបង្ហោះរូបភាពតុបតែងលាបខ្លួនស ស្លៀកពាក់ឈុតគ្រងមកុដបុរាណយ៉ាងប្រណីត ប្លែកភ្នែកខ្លាំងកម្របានឃើញពីមុនមក។
ក្នុងនោះ ហ្វាហ្វា ក៏បានរៀបរាប់ភ្ជាប់ជាមួយនឹងរូបភាពឱ្យដឹងថា ការតុបតែងក្នុងឈុតបុរាណដ៏ស្អាតនេះ ជាការតុបតែងខ្លួនក្នុងឈុតស្រីរបាំកាលពី ១០០ ឆ្នាំមុន រជ្ជកាលព្រះបាទនរោត្តម។ សារនោះ ហ្វាហ្វា បានសរសេរប្រាប់ថា ៖ «ឈុតស្រីរបាំកាលពី ១០០ ឆ្នាំមុន រជ្ជកាលព្រះបាទនរោត្តម នៅក្នុងទម្រង់ស្បៃធំ និង លាបខ្លួនស»។
ជាមួយនឹងការតុបតែងស្លៀកឈុតឈុតស្រីរបាំបុរាណរបស់តារាស្រីរូបនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ចែករំលែកភ្ជាប់ជាមួយមតិសរសើរខ្លាំងពីរូបសម្រស់របស់នាងជាមួយនឹងការតែងតួដ៏ស្អាតប្លែកនេះដែរ៕