កំពុងផ្ទុះស៊ែរ! កម្រងរូបភាព Pre-Wedding ដ៏ផ្អែមល្ហែមរបស់ Richie និង Jade មើលទៅអភិជនខ្លាំង
នៅខ្វះតែមួយថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីអាពាហ៍ពិពាហ៍របស់អ្នកកំលោះរូបសង្ហា Richie និង កញ្ញា Jade នឹងប្រារព្ធឡើងហើយ។ មកដល់ថ្ងៃនេះ គេឃើញថាការរៀបចំតុបតែងក្នុងរោងជ័យបានប្រាមាណជា ៩០ ភាគរយហើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok មហាជនចែករំលែកពីមួយទៅមួយដោយក្នុងរោងជ័យមានការតុបតែងដោយផ្កាស្រស់ទាំងអស់ ដែលចំណាយផ្កាប្រមាណជា ៣ ឡានកុងតឺន័រធំៗ។
កម្មវិធីមង្គលការអ្នកកំលោះរូបសង្ហា Richie និង ស្រីស្រស់ Jade ចាត់ទុកជាកម្មវិធីមង្គលដ៏ធំមួយប្រចាំឆ្នាំ ព្រោះថាកូនកំលោះក្រមុំគូនេះជាកូនចៅសេដ្ឋីក្នុងស្រុកខ្មែរ ដែលនរណាៗក៏ស្គាល់។ ងាកទៅមើលកូនកំលោះកូនក្រមុំវិញ ខណៈដែលកៀកថ្ងៃចូលរោងគេឃើញនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់អ្នកទាំងពីរ បានបង្ហោះរូបភាព Pre-Wedding យ៉ាងផ្អែមល្ហែម ជាមួយនឹងឈុតសម្លៀកបំពាក់បែបសម័យ និង ប្រពៃណីខ្មែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកកំលោះ Richie និង ស្រីស្រស់ Jade បានកាន់ដៃគ្នាទៅ Pre-Wedding នៅក្រៅប្រទេសទៀតផង។ ជាពិសេសនៅភ្នំទឹកកក ដែលជាកន្លែងត្រជាក់ស្ទើរតែគ្មានគូស្នេហ៍លំដាប់អភិជនណាបានទៅផ្តិតយកសម្រាប់ថ្ងៃមង្គលឡើយ៕