ក្ដីសុខពេញៗ! រូបភាពស្វីតៗរបស់ ខាយ និង គូដណ្ដឹង ក្នុងកម្មវិធីភ្ជាប់ពាក្យពេលល្ងាច
ក្រោយពីប្រកាសចំណងស្នេហ៍បានជិត ៤ ខែ តារាចម្រៀងប្រុសសំឡេងផ្អែម ខាយ ម្ចាស់បទ «Mascara ទឹកភ្នែក» និង គូស្នេហ៍រូបស្រស់ដែលគេស្គាល់ឈ្មោះថា Monyneath Sindy បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង បង្ហាញការអបអរខ្លាំង ខណៈទទួលដំណឹងថាអ្នកទាំងពីរបានដឹកដៃគ្នារៀបចំពិធីភ្ជាប់ពាក្យហើយ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ។
ជាមួយគ្នានោះ ពិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរគឺបានរៀបចំពិធីបែបសាមញ្ញ ដោយមានការចូលរួមពីសំណាក់បងប្អូន សាច់ញាតិ និង មិត្តស្និទ្ធស្នាលប៉ុន្មាននាក់តែប៉ុណ្ណោះ ប៉ុន្តែពោរពេញដោយស្នាមញញឹម និង សុភមង្គលក្រៃលែង។ លើសពីនេះទៅទៀតនោះ ក្នុងថ្ងៃភ្ជាប់ពាក្យនេះផងដែរ ក៏ជាថ្ងៃពិសេសរបស់ខាងស្រីពោលគឺចំថ្ងៃកំណើតរបស់នាងតែម្ដង។
ជាមួយគ្នានោះ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ យោងតាមគណនីហ្វេសប៊ុករបស់ស្រីស្រស់ Monyneath Sindy បានបង្ហោះរូបភាពច្រើនសន្លឹក ក្នុងការជួបជុំក្នុងពិធីជប់លៀងពេលល្ងាចជាមួយសាច់ញាតិ និង មិត្តស្និទ្ធស្នាល យ៉ាងសប្បាយរីករាយពោរពេញដោយក្ដីសុខ៕