អតីតរងទី ១ MQC 2023 ដេវីណា ជះរាង Goal ស្អាតខ្ញង់ ដើរលេងយ៉ាងអភិជនលើទឹកដីឥណ្ឌូនេស៊ី
កន្លងមកមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាភេទទី ៣ ជាពិសេសកម្មវិធី Miss Queen Cambodia 2023 ច្បាស់ជាបានស្គាល់កញ្ញា ជា ដេវីណា មិនខាន ដោយនាងក្តោបបានតំណែងលំដាប់រងទី ១ ទៀតផង តែគួរឱ្យសោកស្តាយក្រោយគ្រងតំណែងបានមិនដល់ ២ ថ្ងៃផង បវរកញ្ញាភេទទី ៣ ដ៏ស្រស់សោភារូបនេះ បានប្រកាសលាលែងពីតំណែងលំដាប់រងទី ១ MQC 2023 វិញយ៉ាងភ្ញាក់ផ្អើល។
យ៉ាងណាមិញ កញ្ញា ដេវីណា ក៏ធ្លាប់បានទម្លាយច្បាស់ៗក្នុងកិច្ចសម្ភាស «VTalk Confession» ពីមូលហេតុដែលខ្លួនបានសម្រេចលាលែងពីតំណែងលំដាប់រងទី ១ MQC 2023 នេះ ដោយនាងបានបញ្ជាក់ច្បាស់ៗថា មិនមែនមកពីការមិនពេញចិត្តលទ្ធផលនោះទេ គឺព្រោះតែនាងមានគោលដៅវិលត្រឡប់ចូលប្រកួតកម្មវិធីនេះម្ដងទៀត។
មកដល់ពេលនេះ បើទោះជាបានលាលែងតំណែងលំដាប់រងទី ១ MQC 2023 មែន តែកញ្ញា ដេវីណា នៅតែទទួលបានប្រជាប្រិយភាព និង ការងារជាបន្តបន្ទាប់ដូចដើម ដោយបវរកញ្ញាភេទទី ៣ រូបនេះ ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីបណ្ដាអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន ដែលតែងចាប់អារម្មណ៍តាមដានពីសកម្មភាពផ្សេងៗរបស់នាងក្នុងវិស័យបវរកញ្ញា ព្រមទាំងជីវិតឯកជនរបស់នាង ដោយតែងបង្ហាញរូបសម្រស់ និង ស្ទីលលេងខ្លួនដ៏ទាក់ទាញលើបណ្ដាញសង្គម។
ដោយឡែក ថ្មីៗកន្លងទៅនេះ មហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ចំពោះជីវិតឯកជនរបស់កញ្ញា ដេវីណា ខណៈបានឃើញនាងដើរកម្សាន្តលើទឹកដីប្រទេសឥណ្ឌូនេស៊ី ដោយកញ្ញាបង្ហាញការដើរចាយជីវិតយ៉ាងហាយសូរ ផ្ដិតរូបភាពស្អាតៗ នៅកន្លែងស្អាតៗជាបន្តបន្ទាប់។ លើសពីនេះ ជាមួយនឹងដំណើរកម្សាន្តនោះដែរ ដេវីណា កំពុងឆក់ក្រសែភ្នែកមហាជនអ្នកគាំទ្រខ្លាំង ជាមួយនឹងរូបសម្រស់របស់នាង ខណៈដើរចាយរាងថតរូបយ៉ាងទាក់ទាញ មើលទៅកាន់តែស្រស់ស្អាតខ្លាំង មុខមាត់កាន់តែដូចស្រីពិតៗ រីឯរាងវិញកាន់តែ Goal ស្អាតទាក់ភ្នែក៕