ខ្ជិលលាក់ទុកក្នុងចិត្ត អ៊ីវ៉ា លូកមាត់ផូង ក្រោយផ្ទុះរឿងប្រាសាទអង្គរវត្តពេញប្រទេស
នៅពេលនេះរឿងរ៉ាវប្រាសាទអង្គរវត្តខ្មែរកំពុងផ្ទុះល្បីពាសពេញប្រទេស បន្ទាប់ពីមានព័ត៌មានថា សំណង់ប្រាសាទថៃ សីហនគរ ដែលស្ថិតក្នុងវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ចម្លងប្លង់ប្រាសាទអង្គរវត្តខ្មែរ។ បន្ទាប់ពីមានការល្បីដូចនេះ គេឃើញមានការប្រតិកម្មពីសំណាក់មហាជនខ្មែរជាច្រើន ដោយស្នើឱ្យក្រសួងពាក់ព័ន្ធឱ្យជួយអន្តរាគមន៍។
ជាមួយនឹងមានរឿងផ្ទុះនោះ គេឃើញអ្នកសិល្បៈខ្មែរជាច្រើនចេញមកបង្ហោះសារបង្ហាញអារម្មណ៍ស្រឡាញ់វប្បធម៌ និង ប្រាសាទអង្គរដែលជាមរតកដូនតាបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ តួយ៉ាង ងាកទៅមើលតារាចម្រៀងស្រី អ៊ីវ៉ា វិញ ក៏បានចេញមកបង្ហាញការយល់ឃើញ និង អារម្មណ៍ផ្ទាល់ខ្លួនផងដែរ។
ស្រីស្រស់ អ៊ីវ៉ា បានសរសេរថា ៖ «ទោះក្នុងតម្លៃណាក៏ដោយគឺគ្មានអ្វីអាចប្រៀបផ្ទឹមនឹង ប្រាសាទអង្គរវត្តរបស់ខ្មែរបាននោះទេ។ សម្រស់ផូរផង់ដ៏អស្ចារ្យ បានលេចធ្លោកណ្តាលប្រឹក្សា ខ្ញុំជឿជាក់ថាបារមីនៃបុព្វបុរសដែលថែរក្សាប្រាសាទអង្គរនឹងមិនឱ្យចោរណាម្នាក់ដែលមានគំនិត លួច ឬ ចម្លង បានស្រួលៗនោះដែរ»៕