ដេញពេលាបានល្អណាស់! ខាយ និង គូដណ្ដឹង ភ្ជាប់ពាក្យចំថ្ងៃពិសេសរបស់ខាងស្រី
មហាជនអ្នកគាំទ្រតារាចម្រៀងប្រុសសំឡេងផ្អែម ខាយ កំពុងនាំគ្នាជ្រួលច្របល់ ខណៈស្ងាត់ៗម្ចាស់បទ «Mascara ទឹកភ្នែក» រូបនេះ បានកាន់ដៃស្រីស្រស់ Monyneath ភ្ជាប់ពាក្យយ៉ាងមានសុភមង្គល ដោយមានការដឹងឮពីចាស់ទុំទាំងសងខាង នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។
ក្រៅពីអបអរពិធីភ្ជាប់ពាក្យរបស់ប្រុសសង្ហា ខាយ និង កូនក្រមុំអ្នកខេត្តសៀមរាប Monyneath ហើយនោះ មហាជនជាច្រើន ហាក់កាន់តែញញឹមដោយក្ដីរំភើប ព្រោះថាពិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរ គឺប្រារព្ធឡើងចំថ្ងៃខួបកំណើតរបស់ស្រី គឺនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះឯង។
មុនថ្ងៃភ្ជាប់ពាក្យមួយថ្ងៃ ខាយ ថែមទាំងបានរៀបចំនំខួបកំណើតដ៏ស្រស់ស្អាត Surprise គូដណ្ដឹងរូបស្រស់ទៀតផង។ លើសពីនេះ កញ្ញា Monyneath ក៏បានបង្ហាញទិដ្ឋភាពកាន់នំខេកយ៉ាងផ្អែមល្ហែមជាមួយ ខាយ ហើយរៀបរាប់ប្រកបដោយក្ដីស្រឡាញ់ក្នុងអត្ថន័យថា ៖ «ថ្ងៃពិសេស ជាមួយមនុស្សពិសេស»៕