ភីងៗ! សារ៉ាវីតា និង នាង សម្បត្តិ ញ៉េះញ៉ោះគ្នាប្លែក អ្នកគាំទ្រសង្ស័យថាជាប់ជំពាក់រឿងបេះដូង
ចាប់តាំងពីនៅជាបេក្ខភាព The Voice Cambodia រដូវកាលទី ៣ រហូតមកដល់ពេលនេះ សារ៉ាវីតា និង នាង សម្បត្តិ បានចាកចេញពីកម្មវិធី អស់សិទ្ធិដណ្ដើមពានត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។
ដោយឡែកក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនងរវាងអតីតបេក្ខភាពទាំង ២ រូប ហាក់កាន់តែជិតដិត ផ្អែមល្ហែមនឹងគ្នាទៅៗដូចសង្សារ ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនចូលទៅបញ្ចេញយោបល់ ក្នុងន័យសង្ស័យថា សម្បត្តិ និង សារ៉ាវីតា ទំនងជាមានជាប់ជំពាក់បេះដូងនឹងគ្នា។
ជាក់ស្ដែងការផុសចុងក្រោយរបស់ស្រីស្រស់ សារ៉ាវីតា និង នាង សម្បត្តិ បានឆ្លងឆ្លើយគ្នា សរសេរ Caption ញ៉េះញ៉ោះគ្នាដូចគូសង្សារ។ តួយ៉ាងផុសថ្មីមួយរបស់ សារ៉ាវីតា បានរៀបរាប់ថា ៖ «សំឡេងខ្យល់ ថ្ងួចថ្ងូរ ពីអារម្មណ៍ យំគ្មានអ្នកណាឮ នឹកដល់បងបេះដូងឈឺ…..Neang Sambath»។
ដ្បិតថាពាក្យសម្ដីទាំងនោះគ្រាន់តែជាអត្ថន័យក្នុងបទចម្រៀងក៏ដោយ ប៉ុន្ដែនេះមិនមែនជាលើកដំបូងឡើយដែលគេឃើញ សារ៉ាវីតា និង សម្បត្តិ ឆ្លងឆ្លើយគ្នាយ៉ាងជិតដិតដូចគូស្នេហ៍ ដែលទង្វើផ្អែមល្ហែមឡើងរាល់ថ្ងៃរបស់ពួកគេទាំងពីរ កាន់តែធ្វើឱ្យអ្នកគាំទ្រសង្ស័យលើសដើម៕