ផ្អើលអ្នកគាំទ្រ! នៅសុខៗ Lydia បង្ហោះសារចង់ប្តូរប្តី តែអ្នកគាំទ្របែរជានាំគ្នាគិតផ្លូវនេះព្រាត
បើទោះបីជារៀបការមានកូន ៣ នាក់ហើយក៏ដោយ តែគ្រួសារតារាស្រី Lydia ហាក់នៅតែទទួលបានការចាប់អារម្មណ៍ និង ស្ថិតនៅក្នុងក្រសែភ្នែករបស់មហាជនជានិច្ច ពិសេសមហាជនតែងតែសរសើរមិនដាច់ពីមាត់ថាអ្នកទាំងពីរជាស្វាមីភរិយាគំរូទៀតផង ព្រោះតាំងពីរៀបការមកមិនដែលលេចឮដំណឹងរកាំរកូសឡើយ។
ដោយឡែក ទន្ទឹមនឹងជីវិតគ្រួសារកំពុងតែមានសុភមង្គល ស្រាប់តែថ្មីៗនេះ Lydia បង្ហោះសារមួយឃ្លាផ្អើលអ្នកគាំទ្រ ដោយនាងបានបង្ហោះពាក្យសម្តីធ្ងន់ៗទៅកាន់ស្វាមីបណ្តូលចិត្តថា ៖ «ធ្វើតាម ឬក៏ត្រូវប្តូរប្តីតែម្តង»។
យ៉ាងណាមិញ ចំពោះសារមួយឃ្លានេះមិនបានធ្វើឱ្យមហាជនគិតថាប្តីប្រពន្ធអ្នកទាំងពីរកំពុងតែមានបញ្ហាអ្វីជាមួយគ្នានោះទេ តែរបែរជាគិតថាស្វាមីរបស់នាងទំនងចង់បានកូនទី ៤ ទៀត ព្រោះកន្លងមក Lydia ធ្លាប់ទម្លាយថា នាងមិនយកកូនទៀតឡើយ ពោលគឺត្រឹម ៣ នេះគ្រប់គ្រាន់ហើយ៕