(វីដេអូ) ឧកញ៉ា ខេមរៈ សិរីមន្ត បង្ហោះរូបជុំជាមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើយនិយាយប៉ុន្មានម៉ាត់ អ្នកគាំទ្រនឹកភ្នកយ៉ាងនេះភ្លែត
កាលពីថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ដឹងមកហើយពីវត្តមានរបស់ Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមសម្តែងក្នុង MV ឱកាសបុណ្យភ្ជុំ របស់ឧកញ៉ា ខេមរៈ សិរីមន្ត។
ក្រោយពីបានរួមការងារនឹងគ្នាជាលើកដំបូង ស្រាប់តែឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពថតជុំគ្នានឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំងភរិយាដោយអមសារមួយឃ្លាថា ៖ «មើលរូបនេះហើយ ធ្វើឱ្យខ្ញុំនឹកឃើញមនុស្សស្រីម្នាក់ ដែលខ្ញុំស្រឡាញ់ និង នឹកគេខ្លាំងណាស់»។ សារនេះដែរក៏បានធ្វើឱ្យមហាជនថា ឧកញ៉ា ខេមរៈ សិរីមន្ត ហាក់ចង់លើកឡើងថាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានមុខមាត់ស្រដៀងនឹងប្អូនស្រីរបស់ខ្លួនគឺកញ្ញា ខេរមៈ ស្រីពៅ ដែលបានបាត់បង់ជីវិតទៅនោះ។
ងាកទៅកាន់អ្នកគាំទ្រវិញ ក៏បានផ្ទុះការចាប់អារម្មណ៍ និង លើកឡើងថា កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី និង កញ្ញា ខេមរៈ ស្រីពៅ មានមុខមាត់ស្រដៀងគ្នា ដោយអ្នកគាំទ្របានយករូបភាពរបស់ MGC 2022 ទៅកាត់តផ្ទឹមនឹងរូបភាពរបស់ កញ្ញា ខេមរៈ ស្រីពៅ ទៀតផង៕