(វីដេអូ) យប់មិញ Rick Kh ធ្វើវីដេអូនិយាយពីទិដ្ឋភាពជុំវិញសំណង់សីហនគរ នៅថៃ ធ្វើមហាជនទប់សើចមិនបានផ្ទុះសំណើចគឹល
សំណង់ប្រាសាទសីហនគរ ដែលស្ថិតក្នុងខេត្តបុរីរម្យរបស់ប្រទេសថៃ មានកំពូលបីស្រដៀងទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ នៅតែជារឿងក្ដៅគគុកសម្រាប់មហាជន ជាពិសេសប្រជាជនខ្មែរជាច្រើន ផ្ទុះប្រតិកម្មលើកយកមកវែកញែកនៅឡើយ ពេញបណ្ដាញសង្គមអ៊ីនធើណេត។
ជាមួយគ្នានោះ ជុំវិញរឿងរ៉ាវសំណង់មួយនេះផងដែរ បន្ទាប់ពីមានមតិជាច្រើនពីប្រជាជនខ្មែរចង់មានការបកស្រាយឱ្យបានច្បាស់ទាក់ទិននឹងរឿងខាងលើ ស្រាប់តែថ្មីៗនេះ Content Creator ដ៏ល្បី Rick Kh បានចេញវីដេអូប្រមាណជិត ១០ នាទី បង្ហាញទិដ្ឋភាពទាំងខាងក្នុង និង ខាងក្រៅជុំវិញសំណង់ប្រាសាទដែលកំពុងសាងសង់នោះ ព្រមទាំងបានបកស្រាយច្បាស់ៗដោយមានហេតុ និង ផលសមស្របមួយបែប។
យ៉ាងណាមិញ ងាកមកមើលអ្នកទស្សនាវីដេអូនោះវិញ បន្ទាប់ពីមានការបកស្រាយបានមួយជ្រុងពី Rick Kh រួចមក អ្នកគាំទ្រមួយចំនួនធំរបស់លោកបានចូលទៅបញ្ចេញមតិ ព្រមទាំងផ្ទុះសំណើចសើចគឹល លាយឡំនឹងភាពហួសចិត្តដែលលោកបាននិយាយចំៗបែបកំប្លែងៗ ពីការរៀបចំខាងក្នុងរបស់សំណង់ប្រាសាទសីហនគរនោះ។ ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូរបស់ Rick KH
ខាងក្រោមនេះជាការបញ្ចេញមតិ (Comments) មួយចំនួនរបស់អ្នកគាំទ្ររបស់លោក