ភ្ជាប់ពាក្យជាង ៣ ខែ ពេលនេះ អ៊ួង សូរិយា កាន់ដៃអនាគតភរិយាថត Pre-Wedding ហើយ
កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ មហាជនអ្នកគាំទ្រតារាចម្រៀង អ៊ួង សូរិយា បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីលោកប្រកាសដំណឹងភ្ជាប់ពាក្យជាមួយនារីរូបស្រស់ក្រៅរង្វង់សិល្បៈម្នាក់ជាសាធារណៈ។
ខណៈប្រកាសដំណឹងភ្ជាប់ពាក្យជាង ៣ ខែ ពេលនេះម្ចាស់បទ «នឹកអូនបានត្រឹមស្រមៃ» រូបនេះ បានកាន់ដៃគូដណ្ដឹងរូបស្រស់ តុបតែងខ្លួនក្នុងសម្លៀកបំពាក់កូនកំលោះកូនក្រមុំដ៏ស្រស់ស្អាត និង ស្រស់សង្ហា ដើម្បីថតរូប Pre-Wedding ប្រកបដោយភាពផ្អែមល្ហែម។
មិត្តភក្ដិក្នុង និង ក្រៅរង្វង់សិល្បៈជាច្រើន បានចូលរួមអបអរសាទរដល់តារាចម្រៀង អ៊ួង សូរិយា និង អនាគតភរិយា ព្រមទាំងមានមិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្រជាច្រើន ហាក់នាំគ្នារង់ចាំស្ដាប់ការប្រកាសថ្ងៃរៀបការរបស់ពួកគេឆាប់ៗផងដែរ៕
រូបភាព៖ Phanith Cool