(វីដេអូ) មួយឈុតនេះឈ្នះអស់មារ! ទេព បូព្រឹក្ស គ្រងឈុតព្រះម៉ែនាគស្រស់ស្អាតហើយ ជះអំណាចខ្លាំង
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានបញ្ចេញនូវស្នាដៃបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា «ទេវរាជ» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនខ្មែរ ព្រោះជាបទដែលមានអត្ថន័យបង្ហាញពីវប្បធម៌ខ្មែរ លើកស្ទួយពីស្ត្រីក្នុងប្រវត្តិសាស្ត្រ។
ជាការពិត ទោះបីបទចម្រៀងបានចេញមកមួយរយៈហើយក្តី តែសម្រាប់ MV តារាស្រី ទេព បូព្រឹក្ស នៅមិនទាន់បានបញ្ចេញនៅឡើយទេ ដែលនេះបានធ្វើឱ្យអ្នកគាំទ្ររបស់នាងអន្ទះសារង់ចាំមើលជាខ្លាំង។ ដ្បិតមិនទាន់ចេញ MV តែកន្លងមកតារាចម្រៀងស្រីរូបនេះក៏តែងតែបានបង្ហាញនូវឈុតខ្លះដែលនាងគ្រងសម្រាប់ថតផងដែរ ដោយឈុតនីមួយៗស្រស់ស្អាត និង បង្កប់នូវអត្ថន័យព្រមទាំងអត្តសញ្ញាណជាតិជាច្រើន។
តួយ៉ាង កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ គេឃើញថាតារាស្រី ទេព បូព្រឹក្ស បានចេញមកបង្ហោះឈុត និង វីដេអូគ្រងឈុតនាងនាគយ៉ាងស្រស់ស្អាតក្នុង ដែលគ្រោងគ្រងក្នុង MV បទ «ទេវរាជ» ដែលនាំឱ្យមហាជនអួតសរសើរជាខ្លាំង ព្រោះឈុតនេះមិនត្រឹមតែស្រស់ស្អាត ស្ទួយពីអរិយធម៌ប៉ុណ្ណោះទេ គឺនៅជះអំណាចខ្លាំងថែមទៀត៕