បវរកញ្ញា សំណាង អេលីណា តែងខ្លួនសាមញ្ញៗថតនៅប្រាសាទអង្គរ ជះសម្រស់បែបធម្មជាតិស្អាតទាក់ភ្នែក
ថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់បវរកញ្ញា សំណាង អេលីណា Miss Universe Cambodia 2018 និង ជា Miss International Cambodia 2023 បានចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញបវរកញ្ញារូបនេះបង្ហាញខ្លួនលើទឹកដីខេត្តសៀមរាម ដើរកម្សាន្តផ្ដិតរូបភាពនៅប្រាសាទអង្គរយ៉ាងស្រស់ស្អាត។
ពិតណាស់ រូបភាពជាច្រើនសន្លឹកដែលបវរកញ្ញា សំណាង អេលីណា បានថតជុំវិញប្រាសាទអង្គរវត្តបង្ហោះលើហ្វេសប៊ុក ក្នុងឈុតសម្លៀកបំពាក់ និង តែងខ្លួនបែបធម្មតាសាមញ្ញៗជះសម្រស់ធម្មជាតិរបស់នាង ជាមួយនឹងប្រាងប្រាសាទមើលទៅស្អាតទាក់ភ្នែក។
រូបភាពដ៏ស្រស់ស្អាតរបស់ សំណាង អេលីណា ប្រាសាទអង្គរនេះ កំពុងត្រូវបានមហាជនអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍ចែករំលែក និង បញ្ចេញមតិសរសើរពីរូបសម្រស់របស់នាង ព្រមទាំងសម្រស់ប្រាងប្រាសាទដ៏ត្រជាក់ភ្នែកផងដែរ៕