តារាប្រុសស្រីប្រតិកម្មយ៉ាងក្តៅគគុក ពាក់ព័ន្ធសំណង់ប្រាសាទមួយនៅវត្តភូមាណហ្វា ប្រទេសថៃ មានទម្រង់ស្រដៀងប្រាសាទអង្គរវត្ត
កាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០២១ កន្លងទៅ មហាជនជាច្រើនច្បាស់ជាបានដឹងមកហើយ ទាក់ទងទៅនឹងរឿងប្រទេសថៃបានសាងសង់ប្រាសាទធំមួយ នៅក្នុងទីតាំងវត្តភូមាណហ្វា ខេត្តបុរីរម្យ ដែលមើលទៅហាក់មានភាពស្រដៀងនឹងប្រាសាទអង្គរវត្តខ្មែរ រហូតធ្វើឱ្យមហាជនខ្មែរផ្ទុះប្រតិកម្មយ៉ាងខ្លាំង ព្រមទាំងស៊ែររូបភាព និង បញ្ចេញមតិបន្តគ្នាដើម្បីតវ៉ាឱ្យការបកស្រាយឱ្យបានច្បាស់ទាក់ទិននឹងរឿងរ៉ាវនេះ។
យ៉ាងណាមិញ រឿងរ៉ាវនេះក៏បានស្ងប់ស្ងាត់ទៅវិញក្រោយចៅអធិការវត្តនៅទីនោះ បានចេញបញ្ជាក់ថាប្រាសាទដែលកំពុងសាងសង់នោះមានឈ្មោះ សីហនគរ ដែលសាងសង់ឡើងតាមប្រាសាទនគរហ្លួងបែបអយុធ្យា ហើយគំរូប្លង់គឺលោកបានយល់សប្តឃើញប៉ុណ្ណោះ។
ដោយឡែក មកដល់អំឡុងខែកញ្ញា ឆ្នាំ ២០២៣ នេះ រឿងរ៉ាវនៃការសាងសង់ប្រាសាទខាងលើនៅប្រទេសថៃ ត្រូវបានលើកយកមកជាប្រធានបទ និង ផ្ទុះប្រតិកម្មជាថ្មី ក្រោយពីរូបរាងសំណង់នៃប្រាសាទនោះចាប់ផ្តើមលេចជារូបរាងខឿន ដោយមើលទៅដូចខ្លាំងនឹងប្រាសាទអង្គរវត្ត។
ជាមួយគ្នានេះ បើងាកមកមើលសិល្បករសិល្បការិនីខ្មែរវិញ ក្រោយរឿងរ៉ាវខាងលើផ្ទុះឡើងជាថ្មី ហាក់មិនអាចនៅស្ងៀមបានឡើយ គឺម្នាក់ៗបាននាំគ្នាបង្ហោះរូបភាព ព្រមទាំងបានបញ្ចេញមតិរៀងៗខ្លួន ៖
១. ជំទាវ ចន្ទលក្ខិណា
២. តារាចម្រៀង លឹម តិចម៉េង
៣. តារាសម្តែង ពេជ្រ ចរណៃ
៤. លោក សយ រតនៈ
៥. តារាចម្រៀង លាង សុផាឡែន
៦. អតីតតារាចម្រៀង អេនជី
៧. តារាចម្រៀង សាយ
៨. លំដាប់រងទី ២ MGC 2023 វណ្ណៈ បូរមី
៩. តារាប្រុស Peypey Dy
១០. ផេកផ្លូវការ Miss Universe Cambodia