Woonsen រៀបរាប់ពីសកម្មភាពមិត្តប្រុសសុំរៀបការ ទាំងរំភើបមានក្ដីសុខខ្លាំងបំផុត
រយៈពេលជាង ៣ ឆ្នាំ ដែលតារាស្រីរូបស្រស់ Woonsen និង ហាយសូរវ័យក្មេង Nick បានប្រកាសទាក់ទងគ្នាយ៉ាងផ្អែមល្ហែម ធ្វើឱ្យមហាជនរំពឹងព្រាតថា អ្នកទាំងពីរនឹងមានថ្ងៃពិសេសជាមួយគ្នាទៀតផង ព្រោះចាប់តាំងពីរទាក់ទងគ្នាមកមិនដែលលេចឮដំណឹងរកាំរកូសជាមួយគ្នាឡើយ។
ខណៈសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាង ៣ ឆ្នាំ ទីបំផុតនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ Woonsen ត្រូវបានមិត្តប្រុសរូបសង្ហាជាអ្នកជំនួញវ័យក្មេងឈ្មោះ Nick លុតជង្គង់សុំ Woonsen រៀបការហើយ ដែលរូបភាពសុំរៀបការទាំងអស់នេះ ពិតជាធ្វើឱ្យនារីៗឃើញហើយច្រណែន និង រំភើបចិត្តជំនួស Woonsen ណាស់។
យ៉ាងណាមិញ បន្ទាប់ពីមិត្តប្រុសបណ្តូលចិត្តលុតជង្គង់សុំរៀបការហើយ Woonsen មិនត្រឹមតែរំភើបខ្លាំងស្ទើរស្រក់ទឹកភ្នែកនោះទេ តែក្នុងនោះ នាងថែមទាំងបានទម្លាយរឿងពិតមួយនៅពីក្រោយការសុំរៀបការនេះទៀតផង។ ក្នុងនោះ នាងបាននិយាយថា ការពិតទៅនាងមិនបានដឹងមុនឡើយថា មិត្តប្រុសរបស់នាង Surprise សុំរៀបការ ព្រោះនេះគ្រាន់តែជាដំណើរកម្សាន្តធម្មតាជាមួយមិត្តៗចំនួន ១១ ថ្ងៃតែប៉ុណ្ណោះ ពោលគឺ នាងមិនបានត្រៀមខ្លួនសម្រាប់រឿងនឹងឡើយ។
លើសពីនេះទៅទៀតនោះ Woonsen ក៏បានបន្តទៀតថា មុននឹងនាងត្រូវបានមិត្តប្រុសសុំរៀបការនោះ ដំបូងឡើយខាងប្រុសនិយាយថា ចង់មានរូបភាពគូជាមួយគ្នា ហើយក៏បបួលគ្នាទៅថតលេងធម្មតា តែភ្លាមនោះគូស្នេហ៍របស់នាងក៏បានប្រាប់ថា មានអ្វីចង់ប្រាប់ ពេលនឹងហើយដែលគូស្នេហ៍នាងបានទាញចិញ្ចៀនមក Surprise សុំនាងរៀបការ៕