ស្រស់សោភាណាស់! សុខ សារ៉ាវីតា អតីតបេក្ខភាព The Voice Cambodia3 ស្លៀកឈុតកូនក្រមុំ សមសួនថ្លៃថ្នូរ
មហាជន ដែលនិយមស្រឡាញ់ និងគាំទ្រវិស័យប្រឡងចម្រៀង ច្បាស់ជាបានស្គាល់ហើយអតីតបេក្ខភាពដ៏ឆ្នើមមួយរូបរបស់កម្មវិធី The Voice Cambodia រដូវកាលទី៣ គឺកញ្ញា សុខ សារ៉ាវីតា ។
ដ្បិតតែ កញ្ញាពុំបានឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្រក៏ពិតមែន ប៉ុន្តែបេក្ខភាពរូបនេះ បានយកឈ្នះចិត្តមហាជនក្នុងប្រទេស តាមរយៈការបង្ហាញសមត្ថភាពដ៏លេចធ្លោ រាល់ការសម្តែងគ្រប់វគ្គ គ្រប់សប្តាហ៍ របស់បេក្ខភាពដ៏ឆ្នើមរូបនេះ តែងតែឆក់យកបេះដូងអ្នកគាំទ្រ មិនដែលធ្វើឱ្យមហាជនខកបំណងនោះឡើយ។
ទន្ទឹមនឹងនោះ ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយបានបង្ហោះនូវរូបភាពរបស់កញ្ញា សុខ សារ៉ាវីតា បានតុបតែងខ្លួនក្នុងឈុតកូនក្រមុំថតម៉ូដឱ្យសំអាងការមួយ ពិតជាស្រស់ស្អាតលេចធ្លោខ្លាំងមែនទែន ដែលបណ្តាលឱ្យអ្នកគាំទ្រជាច្រើនបានសរសើរពីរូបសម្រស់របស់កញ្ញាជាខ្លាំង៕
រូបភាពពី៖ សំអាងការ ហង្ស