អ្នកគាំទ្រផ្ទុះការសង្ស័យ ក្រោយឃើញ Lisa ចេញទៅប៉ារីសតែឯង គ្មានអ្នកតាមការពារពី YG
ចំពោះរឿងរ៉ាវការបន្តកុងត្រារបស់តារាចម្រៀងស្រី Lisa សមាជិក BLACKPINK និង YG ENTERTAINMENT កាលពីពេលកន្លងទៅ នៅតែក្លាយជាប្រធានដ៏ក្តៅគគុកដដែល មកដល់ពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ ឃើញមានការចែកចាយរូបថត និង ឃ្លីបវីដេអូរបស់ Lisa បានធ្វើដំណើរទៅធ្វើការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ុន្តែលើកនេះ គឺខុសប្លែកពីរាល់ដង គឺ Lisa ធ្វើដំណើរចេញក្រៅប្រទេស ដោយគ្មានអ្នកតាមការពារពី YG ឃើញមានត្រឹមតែអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់នាង ម្នាក់ប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រោយតារាស្រីរូបនេះបានធ្វើដំណើរមកដល់ទីក្រុងប៉ារីស ក៏ឃើញមានអ្នកតាមចាំការពារសុវត្ថិភាពរបស់នាងដូចធម្មតា ហើយបន្ទាប់ពីក្រុមអ្នកគាំទ្រនៅលើអ៊ីនធឺណេតបានឃើញបែបនេះ ក៏មានការរិះគន់ខ្លាំងលើ YG និង គិតថាប្រហែលជា Lisa សម្រេចចិត្តមិនបន្តកុងត្រារបស់នាងនោះទេ។
ប៉ុន្តែយ៉ាងណាក៏ដោយ ពេលនេះ ក្រុមអ្នកគាំទ្រនឹងនៅតែរង់ចាំតាមដានបន្តដើម្បីឱ្យកាន់តែច្បាស់៕