អ្នកគាំទ្រនាំគ្នាសើចរឹងពោះ ពេលឃើញ Zhao Lusi រូបថតកំប្លែងៗក្រមិចក្រមើមនៅអ៊ីតាលី
កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ តារាសម្ដែងស្រី Zhao Lusi បានមានវត្តមានចូលរួមក្នុងកម្មវិធី Fashion Week នៅឯប្រទេសអ៊ីតាលី។
ភ្លាមនោះ រូបថតជាច្រើនសន្លឹករបស់តារាស្រីរូបនេះ បានបង្ហោះនៅលើបណ្តាញសង្គម Instagram និង Weibo ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រអាស៊ី។
ប៉ុន្តែអ្វីដែលអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះទៀតគឺ រូបថតស្អាតៗគួរឱ្យស្រឡាញ់របស់តារាស្រីវ័យ ២៤ ឆ្នាំរូបនេះ បានទៅលេងកម្សាន្តនៅទីក្រុង Milan ដែលជាកន្លែងសម្បូរភ្ញៀវទេសចរជាច្រើនមកទស្សនា។
លើសពីនេះ ក្នុងរូបថតសន្លឹកជាច្រើនរបស់ Zhao Lusi បានលេងសប្បាយជាមួយនឹងសត្វព្រាបជាច្រើននៅទីនោះ ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតមិនអាចទប់សំណើចបានទេ ចំពោះឈុតឆាកកំប្លែងៗក្រមិចក្រមើមរបស់នាង៕