គុណភាពពិតៗ! Top 4 របស់ The Voice Cambodia រដូវកាលទី ៣ សុទ្ធតែជើងខ្លាំង ម្នាក់ៗមានសំឡេងពីរោះណាស់
ត្រឹមតែមួយប៉ប្រិចភ្នែក កម្មវិធី The Voice Cambodia រដូវកាលទី ៣ បានឈានចូលមកដល់វគ្គ Live Show ពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ សង្កេតឃើញថាបេក្ខជនឆ្នើមទាំង ៨ រូប ពិតជាមានទេពកោសល្យ និង សម្ថតភាពខ្លាំងរៀងៗខ្លួន រាល់បេក្ខជនម្នាក់ៗសុទ្ធតែមានការព្យាយាម ខិតខំ ប្រឹងប្រែងជាខ្លាំង ដើម្បីឈោងចាប់នៅក្តីស្រមៃរបស់ខ្លួន ក៏ប៉ុន្តែជោគវាសនារបស់បេក្ខជននីមួយៗគឺស្ថិតនៅក្នុងដៃរបស់ទស្សនិកជនអ្នកគាំទ្រតែមួយគត់។
ក្រោយពីធ្វើការប្រឡងប្រជែងជ្រមុះចម្រាញ់ជាច្រើនសប្តាហ៍កន្លងទៅ ពេលនេះកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ៣ បានស្វែងរកឃើញជើងខ្លាំង Top 4 ហើយកាលពីរាត្រីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ដែលម្នាក់ៗសុទ្ធតែមានទឹកដមសំឡេងពីរោះមួយបែបម្នាក់។
សំរាប់បេក្ខជន ៤ រូប ដែលអាចឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្ររួមមាន ៖
១. កញ្ញា គឹម សុវណ្ណ (ជាកូនក្រុម Coach ឱក សុគន្ធកញ្ញា)
២. លោក សួន សុវណ្ណចន្នី (ជាកូនក្រុម Coah ណុប បាយ៉ារិទ្ធ)
៣. កញ្ញា លឹម សេរីហាន់នីកា (ជាកូនក្រុម Coach ពេជ្រ សោភា)
៤. លោក សាល បាទី (ជាកូនក្រុម Coach ឆន សុវណ្ណរាជ)