ស្ងាត់បាត់យូរ បង្ហាញខ្លួនមកវិញ Louis ប្តីនាង យ៉ែម កាន់តែសង្ហាខ្លាំង មានសាចដុំហាប់ណែនគួរឱ្យក្នាញ់
ជឿជាក់ថាប្រិយមិត្តនៅតែចាំបាននាង យ៉ែម មានឈ្មោះពិតថា Noon Ramida ដែលជាតួអង្គអ្នកបម្រើក្នុងរឿង «បុព្វេសន្និវាស»។ បច្ចុប្បន្ន តារាស្រីរូបនេះបានរៀបការជាមួយនឹងតារាប្រុសរូបសង្ហា លោក Louis Scott ដោយរស់នៅយ៉ាងមានសុខសុភមង្គល។
អាចនិយាយបានថាគូស្វាមីភរិយាមួយគូដែលមហាជនស្រឡាញ់ចូលចិត្ត ព្រោះជារឿយៗពួកគេតែងតែបង្ហាញពីភាពផ្អែមល្អែមគ្នាលើបណ្ដាញសង្គមផងដែរ។ ចាប់តាំងពីកាន់ដៃគ្នាសាងគ្រួសារមក តារាស្រីប្រុសមួយគូនេះពិតជាស្រឡាញ់គ្នាខ្លាំង ទោះបីកន្លងមកត្រូវជួបការរិះគន់ពីមហាជនមួយចំនួនថាតួឯកមិនសមទៅនឹងតួអ្នកបម្រើក៏ដោយ។
អ្វីដែលសំខាន់ មួយរយៈចុងក្រោយនេះគូស្វាមីភរិយាមួយគូនេះហាក់មិនសូវបង្ហាញខ្លួនលើបណ្តាញសង្គមឡើយ ធ្វើឱ្យអ្នកគាំទ្រចង់ឃើញ និង នឹករឭកព្រាត។ ដោយឡែក ក្រោយមហាជនត្អូញនឹករឭកមិនបានប៉ុន្មាន ថ្មីៗនេះ Louis បង្ហាញខ្លួនហើយ អ្វីដែលមហាជនចាប់អារម្មណ៍បំផុតនោះគឺ រូបរាងសាច់ដុំរបស់ Louis ដែលប្រែប្លែកខ្លាំងធ្វើឱ្យនារីៗឃើញហើយលាន់មាត់វ៉ាវមិនឈប់ សរសើរពីភាពស្រស់សង្ហារបស់តារាប្រុសរូបនេះ។
ស្របពេលនឹងការត្រឡប់មកជាមួយនឹងរូបរាងសង្ហា សាច់ដុំធំៗនេះដែរ Louis ក៏មិនភ្លេចរំឭក និង អរគុណទៅដល់ភរិយាដែរ ពោលគឺលោកបាននិយាយអរគុណទៅកាន់ភរិយាថា នៅពេលដែលលោកហាត់យកសាច់ដុំ អារម្មណ៍ប្រែប្រួល តែលោកមានភរិយាល្អនៅស៊ូទ្រាំជាមួយ ទ្រាំនឹងពាក្យរអ៊ូរបស់លោក លោកចង់និយាយអរគុណទៅដល់ភរិយាជាទីស្រឡាញ់ថា អរគុណសម្រាប់ការយល់ពីគ្នាតាំងពីថ្ងៃដំបូងមកទល់ពេលនេះ៕