កៀកពិធីបុណ្យភ្ជុំបិណ្ឌ គង់ សុជាតិ និង ស្វាមីតែងខ្លួនបែបប្រពៃណីបុរាណ ស្អាតថ្លៃថ្នូរណាស់
ខ្វះតែប៉ុន្មានអាទិត្យទៀតប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌក៏នឹងមកដល់ ក្នុងនោះគេឃើញថាមានអ្នកសិល្បៈខ្មែរជាច្រើនបាននាំគ្នាស្លៀកសម្លៀកបំពាក់បុរាណខ្មែរដែលជាឈុតប្រពៃណីជាតិត្រៀមទៅធ្វើបុណ្យនៅវត្ត។
តួយ៉ាង ងាកមកមើលអ្នកនាង គង់ សុជាតិ និង លោក ជាវិបុល វិញ ខណៈដែលពិធីបុណ្យកៀកខិតចូលមកដល់នោះ គេឃើញថា តារាប្រុសស្រីគូនេះបាននាំគ្នាតែងខ្លួនបែបប្រពៃណី ស្លៀកសម្លៀកបំពាក់យ៉ាងសមសួនបង្ហោះឡើងលើបណ្ដាញសង្គមហ្វេសប៊ុកដែលនាំឱ្យមហាជនសរសើរមិនដាច់ពីមាត់។
ទន្ទឹមនឹងបង្ហោះរូបភាពទាំងនោះ អ្នកនាង គង់ សុជាតិ ក៏បានភ្ជាប់នឹងសារដ៏មានន័យថា ៖ «ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ដែលបានបន្សល់ទុកតាំងពីដូចតាមក ពិតជាមានតម្លៃតជំនាន់មិនអាចកាត់ថ្លៃបាន ។ យើងគ្រប់គ្នាជាមនុស្សជំនាន់ក្រោយៗត្រូវតែនាំគ្នាអភិរក្ស និងអភិវឌ្ឍ»៕
រូបភាព៖ fb អ្នកនាង គង់ សុជាតិ