សេវទុកទៅ! ចម្រៀងមនោសញ្ចេតនា និង ហ៊ីបហប ៥ បទពីរោះៗ ទុកស្ដាប់តាមផ្លូវពេលទៅលេងខេត្តមណ្ឌលគិរី
ស្ថិតនៅចម្ងាយជាង ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានកន្លែងកម្សាន្តតាមបែបធម្មជាតិ ដូចជាតំបន់ទឹកជ្រោះ ដែនជំរកសត្វព្រៃ ចម្ការស្រល់ ភូមិជនជាតិភាគតិច និង តំបន់ភ្នំធំតូចជាច្រើន។ មិនតែប៉ុណ្ណោះ ឈានចូលមកដល់រដូវវស្សានេះ ខេត្តមណ្ឌលគិរី ចាប់ផ្ដើមមានអាកាសធាតុត្រជាក់ លាយឡំដំណក់ទឹកភ្លៀងស្រោចស្រពពេញផ្ទៃដីគួរជាទីចាប់ចិត្ត ដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅទីនោះ ស្រូបយកខ្យល់អាកាសពីកំពូលភ្នំ បំភ្លេចចោលនូវរាល់ទុក្ខកង្វល់ផ្សេងៗ។
យ៉ាងណាមិញ បើសិនជាប្រិយមិត្តមានគម្រោង ឬ កំពុងធ្វើដំណើរកម្សាន្តទៅលេងនៅឯខេត្តភាគឦសាន្ត ក្នុងថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំ និង លើកយកចំរៀង ៥ បទពីរោះៗ អន្លង់អន្លោច ទាំងបទមនោសច្ចេតនា ញាក់កន្រ្តាក់អារម្មណ៍ ដែលពាក់ព័ន្ធនឹងខេត្តមណ្ឌលគិរី មកចែកជូនមិត្តអ្នកអានឱ្យបានជ្រាប ៖
១. និទាឃៈរដូវនៅមណ្ឌលគិរី បកស្រាយដោយ ឧកញ៉ា ព្រាប សុវត្ថិ
២. ទឹកជ្រោះប៊ូស្រា បកស្រាយដោយ ឧកញ៉ា ព្រាប សុវត្ថិ និង អ្នកនាង សុគន្ធ នីសា
៣. ចូលក្រុង (In The City) បកស្រាយដោយ YCN Rakhie & YCN Dizzy
៤. លង់ស្នេហ៍មណ្ឌលគីរី បកស្រាយដោយ លោក ណយ វ៉ាន់ណេត
៥. ឦសានល្អ – Wonderful Northeastern Area