ខ្ញុង ផ្តាំទៅ ម៉ាដូណា ឱ្យទូលរែកយកវិញ ក្រោយផ្ទុះរឿងបំណុលជាង ៤ ម៉ឺនដុល្លារ
ភ្ញាក់ផ្អើលខ្លាំងបំផុត នៅរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ម៉ាដូណា បានបង្ហោះសារក្ដៅដូចបាយពុះនៅលើគណនីហ្វេសប៊ុក រៀបរាប់ពីអ្នកជំពាក់លុយចំនួន ៤៥០០០ ដុល្លារមិនព្រមសង។
តាមរយៈសារបង្ហោះនោះ លោក ម៉ាដូណា បានបញ្ជាក់ឈ្មោះច្បាស់ៗនូវតារាសម្ដែង ២ រូប ដែលម្នាក់គឺជាតារាកំប្លែង ខ្ញុង បានជំពាក់លុយលោកចំនួន ៤៥ ០០០ ដុល្លាររយៈពេលជាង ២ ឆ្នាំហើយ ដោយសន្យាថាសង ៥០០ ដុល្លារក្នុងមួយខែ តែសងបានតែប៉ុន្មានខែក៏លែងសង ទៅវិញដោយនាំឱ្យលោកអត់ទ្រាំពុំបាន។
តារាសម្ដែងមួយរូបទៀតដែល ម៉ាដូណា ប្រកាសឈ្មោះ នោះគឺអតីតតារាកំប្លែង ក្អយ ក៏នៅជាប់បំណុល ម៉ាដូណា ខ្ទង់ ៤ ម៉ឺនដុល្លារដូចគ្នា។ក្រៅពីបង្ហាញឈ្មោះចំៗហើយ ម៉ាដូណា ក៏បានឱ្យដឹងថា ពេលនេះលោករៀបចំសំណុំឯកសារប្ដឹងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ។
ទន្ទឹមនឹងលោក ម៉ាដូណា បង្ហោះបែបនោះ ងាកទៅមើលតារាកំប្លែងខ្ញុង វិញក៏បានចេញមកបង្ហោះក្នុងគណនីរបស់ខ្លួនថា ៖ «ខ្ញុំមិនតបតទេ ព្រោះខ្ញុំមិនបានបោកប្រាស់អ្នកណា ដូចការជេរប្រមាថមើលងាយរបស់អ្នកឡើយកាជេរប្រមាថខ្ញុំទាំងប៉ុន្មានទួលខ្លួនឯងចុះ ខ្ញុំជំពាក់ ខ្ញុំប្រឹងរកសងតាមលទ្ធភាព សូម្បីតែគ្រែដេកក៏ខ្ញុំកាត់សងដែរ ហៅខ្ញុំទៅលេងកម្មវិធីក៏ខ្ញុំទៅកាត់សងដែរ។ កន្លែងណាដែលថាខ្ញុំបោកប្រាស់ រកបានតិចតួចខ្ញុំដាក់ទៅរហូត ពេលខ្ញុំរកមិនបានខានដាក់ទៅក៏បង្ហោះជេរប្រមាថមើលងាយខ្ញុំទាំងប្ដីទាំងប្រពន្ធ ទោះតតាំងមុខច្បាប់ក៏ខ្ញុំលែងខ្លាចដែរ។ ព្រោះខ្ញុំនៅរស់ជ្រងោដើម្បីរកសង តែអ្នកឯងជេរប្រមាថបរិហារគេខ្ញុំជាសាធារណៈនេះយ៉ាងម៉េចវិញ ប្រមាថទាំងអាយុជីវិតដល់គ្រួសារខ្ញុំទៀត»៕