ម៉ាដូណា ក្ដៅស្លឹកត្រចៀក បង្ហោះសារទរតារាកំប្លែង ២ នាក់ រឿងជំពាក់លុយរាប់ម៉ឺនមិនសង
ភ្ញាក់ផ្អើលខ្លាំងបំផុត នៅរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ម៉ាដូណា បានបង្ហោះសារក្ដៅដូចបាយពុះនៅលើគណនីហ្វេសប៊ុក រៀបរាប់ពីអ្នកជំពាក់លុយជាង ៤ ម៉ឺនដុល្លារមិនព្រមសង។
នៅក្នុងសារបង្ហោះនោះ ម៉ាដូណា បានបញ្ជាក់ឈ្មោះច្បាស់ៗនូវតារាសម្ដែង ២ រូប ដែលម្នាក់គឺជាតារាកំប្លែង ខ្ញុង បានជំពាក់លុយលោកចំនួន ៤៥ ០០០ ដុល្លាររយៈពេលជាង ២ ឆ្នាំហើយ ដោយសន្យាថាសង ៥០០ ដុល្លារក្នុងមួយខែ តែសងបានតែប៉ុន្មានខែក៏លែងសង។
តារាសម្ដែងមួយរូបទៀតដែល ម៉ាដូណា ប្រកាសឈ្មោះ នោះគឺអតីតតារាកំប្លែង ក្អយ ក៏នៅជាប់បំណុល ម៉ាដូណា ខ្ទង់ ៤ ម៉ឺនដុល្លារដូចគ្នា។
ក្រៅពីបង្ហាញឈ្មោះចំៗហើយ ម៉ាដូណា ក៏បានឱ្យដឹងថា ពេលនេះលោករៀបចំសំណុំឯកសារប្ដឹងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ៕