ត្រៀមចូលប្រកួត MGC 2024 ព្រះកាយចន្ទ័ រំលេចខ្លួនបែបបវរកញ្ញា ជះសម្រស់ឡើងឆ្វាច
ក្រោយកម្មវិធី Miss Grand Cambodia 2023 បានរកឃើញម្ចាស់ជ័យលាភីគ្រងមកុដរួចមក គេក៏បានឃើញតារាសម្តែងស្រីពោរពេញទៅដោយសមត្ថភាព ព្រះកាយច័ន្ទ បានបញ្ជាក់ឱ្យមហាជនបានដឹងថានាងពិតជាមានបំណងចូលប្រកួតពិតមែន ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឡូកចូលវិស័យបវរកញ្ញា។
គួរឱ្យដឹងផងដែរថា កញ្ញា ព្រះកាយច័ន្ទ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត មានសមត្ថភាព និង ចំណេះដឹងខ្ពស់នោះទេ អ្វីដែលគួរឱ្យកត់សម្គាល់កញ្ញាអាចនិយាយបានទៅដល់ ៣ ភាសាឯណោះ ទោះបីនាងមិនធ្លាប់មានបទពិសោធក្នុងការប្រកួតបវរកញ្ញាកន្លងមកក៏ពិតមែន ប៉ុន្តែរូបនាងហាក់យល់ពីវិស័យបវរកញ្ញាច្បាស់ និង បានត្រៀមលក្ខណៈគ្រប់គ្រាន់អាចមានឱកាសដណ្តើមមកុដផងដែរ។
ទន្ទឹមនឹងនោះ ថ្មីៗនេះ ព្រះកាយច័ន្ទ បានបង្អួតសម្រស់តុបតែងខ្លួន ធ្វើម៉ូដសក់បែបបវរកញ្ញា លេងទឹកមុខយ៉ាងជឿជាក់ ជះសម្រស់ស្អាតលេចធ្លោខ្លាំងមិនណយនោះទេ ខណៈរូបភាពប៉ុន្មានសន្លឹក ដែលតារាស្រីពោរពេញទៅដោយទេពកោសល្យរូបនេះ បានបង្ហោះបង្អួតភ្នែកមហាជនជាមួយនឹងការតុបតែងខ្លួនបែបវរកញ្ញានេះដែរ ត្រូវបានអ្នកគាំទ្រជាច្រើនចែករំលែកភ្ជាប់ជាមួយពាក្យសរសើរពីរូបសម្រស់របស់កញ្ញាជាខ្លាំង៕