ផ្លូវការ! សំណាង អេលីណា ត្រូវជ្រើសរើសជា Miss International Cambodia 2023 ព្រោះលក្ខណៈសម្បត្តិមានគ្រប់
ការទន្ទឹងរង់ចាំរបស់ប្រិយមិត្តថាតើបវរកញ្ញារូបណាទៅដែលនឹងជ្រើសរើសក្លាយជា Miss International Cambodia 2023 ឥលូវនេះបានបង្ហាញជាផ្លូវការហើយ។ ចំណោមបវរកញ្ញាឯកចក្រវាលកម្ពុជាទាំងប្រាំជំនាន់ ក្នុងនោះ សំណាង អេលីណា ដែលជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៩ ត្រូវបានជ្រើសរើសក្លាយជា Miss International Cambodia 2023 ដែលនឹងតំណាងឱ្យកម្ពុជាទៅប្រកួតនៅលើកឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុក Miss International ដែលទើបប្រកាសថ្មីថ្មោង។
ជាមួយដំណឹងនេះ លោក ម៉ែន និមលរ័ត្ន អគ្គនាយកក្រុមហ៊ុន CIM STARS ក៏បានលើកឡើងដែរថា៖ «សំណាង អេលីណា គាត់ស្អាតឆ្លាត វ័យក្មេង មានចំណេះដឹងភាសាអង់គ្លេសល្អ អត្តចរិតល្អ ជាមនុស្សទន់ភ្លន់ សុភាពរមទម មានភាពខ្លាំង ជាពិសេសមានភាពជាអ្នកដឹកនាំដែលស័ក្តិសមបំផុតតែងតាំងជា Miss International Cambodia 2023»៕