(វីដេអូ) សមនោះ! តារាចម្រៀងប្រុស ៣ រូប ស្លៀករ៉ូបពាក់ខ្លួនតែងខ្លួនជាស្រី ប្លែកមួយទំហឹងមនុស្សចាស់
កាលពីរាត្រីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងបណ្តាញសង្គម Tik Tok ដោយតារាចម្រៀងប្រុសរបស់ផលិតកម្ម រស្មីហង្សមាស ៣ រូប បានតែងតួជាមនុស្សស្រី ដោយក្នុងនោះមានលោក នួន សុធារក្ស, លោក ហ្សូណូ និង លោក វង្ស តារារតនា។
ចំពោះវីដេអូ ដែលផ្ទុះនៅក្នុង Tik Tok នោះដែរ គឺតារាប្រុសទាំង ៣ រូប បានសម្តែងនូវបទចម្រៀងមួយបទក្រោមចំណងជើងថា «យើងក្រមុំទាំង៣» ដែលធ្វើឱ្យមហាជនទស្សនាហើយទប់សំណើចមិនបាន ព្រោះថាការតុបតែងខ្លួននេះគឺដូចជាមនុស្សស្រីពិតៗ។ សូមបញ្ជាក់ផងដែរថា ទាំងអស់នេះគឺជាការរៀបចំឡើងពីអ្នកដឹកនាំតម្រូវឱ្យតារាប្រុសតែងតួជាស្រី រីឯ តារាស្រីតែងតួជាមនុស្សប្រុសវិញម្តង។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងនោះ គឺការតុបតែងខ្លួនរបស់លោក នួន សុធារក្ស ហាក់មើលទៅដូចនឹងអ្នកនាង យក់ ថិតរដ្ធា ខ្លាំងមែនទែន៕