
KnomJean កែសម្ផស្សរួច កូនមើលមុខម្ដាយមិនចង់ស្គាល់ ព្រោះប្លែកសឹង ១៨០ ដឺក្រេ
រំឭកដល់ឈ្មោះ KnomJean ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់មកហើយថា នាងជាតារាចម្រៀងល្បីម្នាក់ ដែលទាក់ចិត្តយុវវ័យមិនតិចឡើយ ដោយសារទឹកដមសំឡេងដ៏ពិរោះរបស់នាង។ ក្រោយប្រកបអាជីពជាអ្នកចម្រៀងអស់មួយរយៈធំ ពេលនេះ KnomJean ក៏បានរៀបការជាមួយបុរសក្រៅរង្វង់សិល្បៈម្នាក់ហើយ ដោយមានកូនប្រុសម្នាក់ជាចំណងដៃទៀតផង។
យ៉ាងណាមិញ ទន្ទឹមនឹងមានសំឡេងពីរោះហើយនោះ បើងាកមកមើលពីរូបសម្រស់របស់ KnomJean វិញ អាយុ ៣១ ឆ្នាំមានកូនមួយហើយ សម្រស់របស់នាងហាក់មិនចាស់តាមវ័យទាល់តែសោះ នៅតែស្អាតមិនចាញ់ក្មេងវ័យជំទង់ទេ។
ទោះយ៉ាងណា តារាស្រីរូបនេះមិនដែលលាក់បាំងដូចគ្នាថា ការពិតទៅនៅពីក្រោយភាពស្រស់ស្អាតរបស់នាង គឺ ទម្រង់មុខរបស់នាងស្ទើរទាំងស្រុង សុទ្ធសឹងតែធ្លាប់ឆ្លងកាត់មុខកាំបិតកែសម្ផស្ស តែនៅតែទទួលបានការសរសើរពីសំណាក់មហាជនដដែលថា នាងកែស្អាតខុសប្លែកពីរូបមុនស្ទើរ ១៨០ ដឺក្រេ ដោយពេលទើបតែកែរួចថ្មីៗ ធ្វើឱ្យកូននាងមើលនាងសឹងមិនស្គាល់ជាម្ដាយទៀតផង៕