Bitoey ទឹកភ្នែករលីងរលោង អង្វរសុំតុលាការនៅក្រៅឃុំ ដើម្បីបានធ្វើការ និង មើលថែកូនតូច
គិតមកដល់ពេលនេះ មានរយៈពេលច្រើនខែមកហើយ ដែលតារាចម្រៀងស្រី Bitoey និង ស្វាមី បានរស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ និង កូនតូចរបស់នាង បន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់ពីបទឆបោកតាម Forex 3D។
យ៉ាងណាមិញ បន្ទាប់ពីត្រូវបានតុលាការឃុំខ្លួនឱ្យនៅក្នុងពន្ធនាគារអស់រយៈពេលជាច្រើនខែមក នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ តារាស្រី Bitoey និង ស្វាមី ត្រូវបានតុលាការកោះហៅម្តងទៀត ដើម្បីចូលខ្លួនមកត្រួតពិនិត្យភស្តុតាងក្នុងសំណុំរឿង Forex 3D នេះ។
ចំពោះការចូលខ្លួនលើកនេះដែរ បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុករបស់ថៃបានទម្លាយថា សភាពរបស់ Bitoey និង ស្វាមី ពេលនេះ ហាក់ស្គមស្គាំង និង ស្រ្តេសខ្លាំង ពិសេស តារាស្រី Bitoey មិនត្រឹមតែមានទឹកមុខស្រ្តេសនោះទេ តែខណៈចូលខ្លួនមកដោះស្រាយលើកនេះនាងមកទាំងទឹកភ្នែកថែមទៀតផង។
ពិសេស ក្នុងពេលបង្ហាញខ្លួនដើម្បីពិនិត្យភស្តុតាង Bitoey ក៏បានអង្វរសុំតុលាការនៅក្រៅឃុំ ដើម្បីបានធ្វើការចិញ្ចឹមកូនតូច និង គ្រួសារដែលទើបតែបាត់បង់សមាជិកក្នុងគ្រួសារម្នាក់គ្មានថ្ងៃត្រឡប់ថែមទៀតផង៕