អ្នកគាំទ្រផ្ទុះប្រតិកម្មជុំវិញរឿង Jungkook ជក់បារីបង្ហុយនៅតំបន់ហាមឃាត់
ដូចដែលអ្នកគាំទ្រ BTS បានដឹងមកហើយ កាលពីពេលថ្មីៗនេះ Jungkook ត្រូវគេលួចថតបានកំពុងឈរជក់បារីនៅក្រៅភោជនីយដ្ឋានមួយកន្លែង ក្នុងសហរដ្ឋអាមេរិក។
ក្នុងនោះដែរ ឃើញថាមានក្រុមអ្នកគាំទ្រជាច្រើនចេញមកការពារលោក បន្ទាប់ពីបានឃើញរូបថត ក៏ដូចជាឃ្លីបវីដេអូរបស់តារាប្រុសរូបនេះ បានបង្ហោះពេញនៅលើអ៊ីនធឺណេត ហើយរងការរិះគន់ថា បោះកន្ទុយបារីនៅតាមផ្លូវ ក្នុងន័យមិនល្អ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្ររបស់តារាប្រុសវ័យ ២៦ ឆ្នាំរូបនេះ បានរកឃើញថា ភោជនីយដ្ឋានដែល Jungkook បានទៅ ហើយបានចេញមកខាងក្រៅជក់បារីនោះ គឺបានអនុញ្ញាតឱ្យភ្ញៀវជក់បារីនៅខាងក្រៅ ហើយនៅជិតនោះក៏មានធុងសំរាមផងដែរ នេះដើម្បីបញ្ជាក់ថាលោកមិនបានបោះកន្ទុយបារីចោលតាមផ្លូវនោះទេ៕