ក្តៅដូចបាយពុះ! យ៉េយ៉េ ប្រកាសឱ្យស្រីស្អាតហាយសូរម្នាក់ ចេញមុខដោះស្រាយរឿងបំណុល
នៅសុខៗ កញ្ញា យ៉េយ៉េ បានបង្ហោះសារក្ដៅដូចបាយពុះមួយនៅលើគណនីហ្វេសប៊ុក បង្កឱ្យផ្ទុះការចាប់អារម្មណ៍ជាច្រើនពីបណ្ដាអ្នកលេងបណ្ដាញសង្គមមួយនេះ។
សារដែលកញ្ញា យ៉េយ៉េ បានបង្ហោះ និង កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ នាងបានប្រកាសឱ្យស្រីស្អាតជានារីហាយសូរម្នាក់ ចេញមុខមកដោះស្រាយបំណុល ដោយ យ៉េយ៉េ បានរៀបរាប់ថា ៖ «សុំបុគ្គលឈ្មោះ Jee MeyNew ចេញមុខមកដោះស្រាយរឿងលុយជាមួយខ្ញុំ ជួយទាក់ទងមកខ្ញុំបន្តិច ហើយត្រូវចាំ ចង់រកកន្លែងអ្នកឯងរស់នៅមិនពិបាកទេ គ្រាន់តែមិនចង់ព្រោះអាណិត តែអ្នកមិនតបត តេមិនលើក គ្មានដំណោះស្រាយដូច្នេះខ្ញុំក៏លែងយល់ដែរហើយ»។
បុគ្គលដែល យ៉េយ៉េ ប្រកាសឱ្យចូលខ្លួនដោះស្រាយរឿងលុយកាក់នោះ គឺជាស្រីស្អាតក្រៅសិល្បៈ ហើយបើតាមការរៀបរាប់តារាស្រីរូបនេះ បានឱ្យដឹងថា នាងព្យាយាមទាក់ទងទៅស្រីស្អាតរូបនេះហើយ ប៉ុន្ដែនៅតែគ្មានដំដោះស្រាយ ទើបចុងក្រោយក៏បង្ហាញមុខដូច្នេះ៕