ស្អាតៗណាស់! ឱក សុគន្ធកញ្ញា និង កែវ ចាន់និមល អ្នកម៉ាក់សម័យថ្មីជះសម្រស់ឡើងឆ្វាច បវរកញ្ញាល្មមៗសុំខ្មាស
នៅរាត្រីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ៣ វគ្គ Live សប្ដាហ៍ទី ៣ មហាជន ជាពិសេសអ្នកតាមដានគាំទ្រកម្មវិធីលំដាប់ពិភពលោកនេះ មិនត្រឹមចាប់អារម្មណ៍ចំពោះបេក្ខភាពប្រឡងចម្រៀងនីមួយៗនោះទេ តែពួកគេហាក់ចាប់អារម្មណ៍ និង លាន់មាត់សរសើរខ្លាំងចំពោះគណៈកម្មការទាំង ៤ រូប ព្រមទាំងពិធីករពិធីការិនី ខណៈបានឃើញបង្ហាញខ្លួននៅសប្ដាហ៍នេះក្នុងឈុតសម្លៀកបំពាក់យ៉ាងទាក់ទាញ។
យ៉ាងណាមិញ បើចាប់អារម្មណ៍ចំពោះគណៈកម្មការ ឱក សុគន្ធកញ្ញា និង ពិធីការិនី កែវ ចាន់និមល ដែលសុទ្ធសឹងតែជាអ្នកម៉ាក់មានកូន ១-២ ហើយ តែមើលទៅរូបសម្រស់វិញ ក្នុងរាត្រីនេះ ពិតជាស្រស់ស្អាតខ្លាំងដោយតុបតែងខ្លួនបែបស្ទីលបវរកញ្ញាទាំងឈុតសម្លៀកបំពាក់ និង ម៉ូតសក់ បូកផ្សំនឹងរូបសម្រស់រូបរាងដ៏ផូរផង់របស់អ្នកម៉ាក់ទាំងពីរ មើលទៅមានភាពលេចធ្លោដូចបវរកញ្ញាខ្លាំង។
ពិតណាស់ រូបភាពរបស់គណៈកម្មការ ឱក សុគន្ធកញ្ញា និង ពិធីការិនី កែវ ចាន់និមល ដែលបង្ហាញវត្តមានលើឆាកប្រឡងចម្រៀងយប់មិញនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រ ផ្ទុះចាប់អារម្មណ៍ និង លាន់មាត់សរសើរខ្លាំងពីរូបសម្រស់របស់អ្នកម៉ាក់រូបស្រស់ទាំងពីរនេះផងដែរ៕