ជួបកូនស្រី Chompoo ហើយ Kim បោះសម្តីប្តូរការគិតពី ៣ ឆ្នាំមុន លែងចង់បានកូនប្រុសទៀត
ខ្វះ ៣ ថ្ងៃទៀតទេ Kimberly និង អនាគតស្វាមីរូបសង្ហានឹងកាន់ដៃគ្នាចូលរោងការយ៉ាងពេញមុខពេញមាត់នៅចំពោះមុខគ្រួសារទាំងសងខាង និង មហាជនអ្នកគាំទ្ររបស់នាងហើយ។ លើសពីនេះទៅទៀតនោះ ពេលនេះដែរអនាគតស្វាមីភរិយាទាំងពីរក៏បានហោះទៅដល់ប្រទេសអ៊ីតាលី ដើម្បីត្រៀមខ្លួនក្លាយជាកូនកំលោះកូនក្រមុំនៅថ្ងៃនោះ។
ដោយឡែក បើងាកមកមើលបំណងប្រាថ្នារបស់តារាប្រុសស្រីមួយគូនេះមុនពេលរៀបការ អ្នកទាំងពីរធ្លាប់បង្ហើបថា រៀបការរួចចង់បានកូនប្រុសមួយ តែអ្វីដែលនឹកស្មានមិនដល់មកទល់ពេលនេះគំនិតអានាគតស្វាមីភរិយាមួយគូនេះបានផ្លាស់ប្តូរទាំងស្រុងពីគំនិតចង់បានកូនប្រុស បែរមកចង់បានកូនស្រីវិញ ក្រោយបានជួបកូនស្រីតូចដ៏គួរឱ្យស្រឡាញ់របស់ Chompoo។
ក្រោយបានជួបកូនស្រី Chompoo ហើយ Kimberly បានពោលពាក្យថា ៖ «៣ ឆ្នាំមុនគិតថា ចង់បានកូនប្រុស តែពេលបានជួប Abigail កូនស្រីម៉ែ Chom ហើយ ធ្វើឱ្យប្តូរចិត្តចង់បានកូនស្រីវិញ ព្រោះចង់តែងខ្លួនស្អាតៗឱ្យកូនស្រី»៕