(វីដេអូ) ក្តៅគគុក! ប៊ី សុធារី ប្រតិកម្មនឹងសម្តីលោក ជិន សំណាង រឿងនិយាយថាជំនាន់នាងប្រកួត MU 2017 គឺទៅអមឆាក
ថ្មីៗនេះ មហាជនអ្នកគាំទ្រតាមដានរបស់បវរកញ្ញា ប៊ី សុធារី អតីត Miss Universe Cambodia 2017 និង ជា Miss Charm Cambodia 2022 កំពុងផ្ទុះចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញបវរកញ្ញារូបនេះ បង្ហោះសារចេញប្រតិកម្មឆ្លើយតបខ្លាំងៗទៅកាន់ម្ចាស់ហាងពេជ្រ លោក ជិន សំណាង។
ជុំវិញរឿងនេះដែរ កើតឡើងក្រោយពីលោក ជិន សំណាង បានឡាយវីដេអូនិយាយដល់រឿងជំនាន់បវរកញ្ញា ប៊ី សុធារី ទៅប្រកួតលើឆាកអន្តរជាតិ Miss Universe កាលពីអំឡុងឆ្នាំ ២០១៧ នោះ ដោយនិយាយពាក្យសម្ដីខ្លះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍នាង ដែលផ្ដោតចំៗថាបវរកញ្ញាទៅប្រកួត MU ឆ្នាំដំបូងគ្រាន់តែអមឆាក។
ក្នុងនោះ កញ្ញា ប៊ី សុធារី បានសរសេររៀបរាប់ឆ្លើយតបទៅកាន់លោក ជិន សំណាង លើវីដេអូនោះថា ៖ «ឆ្នាំដំបូងគេ អមឆាក? និយាយពីបុគ្គល ឬក៏និយាយពីស្ថាប័ន? សូមនិយាយឱ្យស្រួលបួលបង ខ្ញុំក៏ស្គាល់បងឯងយូរដែរហើយ ហើយកុំនិយាយដៀមដាម ព្រោះកាលខ្ញុំទៅប្រកួតក៏ស្ថិតក្រោមស្ថាប័នតែមួយជាមួយអ្នកទាំង ៥ នាក់ផ្សេងទៀតដែរ ស្ថិតក្រោមស្ថាប័នតែមួយ ៦ ឆ្នាំហើយអត់ទាន់មានអ្នកណាចូល top ទេ អ៊ីចឹងហើយកុំ mention តែឆ្នាំដំបូង ទោះបីខ្ញុំចេញមកហើយក៏ពិតមែន តែកាលប្រកួតគឺនៅក្រោមស្ថាប័នចាស់ អ៊ីចឹងហើយកុំនិយាយផ្ដោតលើបុគ្គល ព្រោះកាលដែរខ្ញុំទៅប្រកួត គឺខ្ញុំប្រឹងប្រែងណាស់ សូម្បីឈុតប្រចាំថ្ងៃមួយចំនួនក៏ខ្ញុំទិញ និង រក sponsor ដោយខ្លួនឯងដែរ តែខ្ញុំយល់ ព្រោះពេលនោះនៅខ្មែរមិនទាន់ល្បីវិស័យបវរកញ្ញា ទើបមិនសូវមានអ្នកគាំទ្រ ហើយបើទោះបីជាអមឆាក តែខ្ញុំអមដោយមោកទភាព ឈរដោយស្នាមញញឹម តំណាងឱ្យប្រជាជនខ្មែរ និង ប្រទេសខ្មែរទាំងមូល មិនបានគ្រាន់តែនិយាយ តែមានទង្វើជាក់ស្ដែង និង ជាការចង់ចាំជាប្រវត្តិសាស្រ្ត»។
លើសពីនេះ កញ្ញា ប៊ី សុធារី ក៏បានសរសេរទៀតថា ៖ «ចេញមក ៥ ឆ្នាំមិនដែលរំឭក មិនដែលនិយាយប៉ះពាល់សោះ តែថាលើកនេះទ្រាំអត់បាន mention ចំៗពេក ភ្លេចគិត ឬក៏មិនដឹងពិតមែនថាខ្ញុំមកពីស្ថាប័នតែមួយ?»៕
សូមទស្សនាវីដេអូខាងក្រោម៖