ផ្ទុះការសរសើរ! គូ Angela Baby និង អតីតស្វាមី ទោះលែងលះគ្នា តែនៅរក្សាមិត្តភាពមើលថែកូន
កាលពីពេលថ្មីៗកន្លងទៅ អ្នកនិយមលេងអ៊ីនធឺណេតចិនបានចាប់អារម្មណ៍កោតសរសើរយ៉ាងខ្លាំង លើអតីតប្តី-ប្រពន្ធ Angela Baby និង អតីតស្វាមី Huang Xiaoming ដែលបានលែងលះគ្នាអស់ច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេនៅតែរក្សាមិត្តភាពល្អជាមួយគ្នាដដែល។
ពិសេស ទំនួលខុសត្រូវក្នុងនាមជាអាណាព្យាបាល ដែលជួយគ្នាមើលថែកូនប្រុសរបស់ពួកគេទៅវិញទៅមក ដូចជាថ្មីៗនេះ កូនប្រុសតូចរបស់ពួកគេបានចូលរៀនថ្ងៃដំបូង នៅសាលាអន្តរជាតិមួយកន្លែងមានតម្លៃថ្លៃក្នុងប្រទេសចិន ត្រូវបានមហាជនចែកចាយពេញនៅលើបណ្តាញសង្គមយ៉ាងច្រើន។
លើសពីនេះ មហាជនថែមទាំងកោតសរសើរមិនដាច់ពីមាត់ អំពីទំនាក់ទំនងល្អរបស់ Angela Baby និង អតីតស្វាមី Huang Xiaoming ទោះបីជាអ្នកទាំងពីរបានលែងលះគ្នាក៏ដោយ ប៉ុន្តែពួកគេនៅតែរក្សាភាពជាឪពុកម្តាយចាំផ្តល់ភាពកក់ក្តៅដល់កូនជាប់រហូត៕