Goy ប្រាប់ត្រង់ៗថាគិតលើ Mike ក្នុងតំណែងនេះ ក្រោយអ្នកគាំទ្រឃើញទង្វើស្និទ្ធស្នាលប្លែក
បន្ទាប់ពីខកខានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍យូរ ថ្មីៗនេះ Mike បានធ្វើឱ្យមហាជនរំសាយចិត្តនឹកបានខ្លះហើយ ក្រោយលោកបានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយដែលមានតារាស្រី Goy ជាពិធីការិនី។
យ៉ាងណាមិញ បន្ទាប់ពី Mike បានចូលខ្លួនបង្ហើបពីជីវិតឯកជនរបស់លោកហើយ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ និង សង្កេតឃើញនោះគឺ កាយវិការរវាង Mike និង Goy ហាក់ប្លែកៗ ធ្វើឱ្យអ្នកគាំទ្រមានចម្ងល់ភ្លែតថា ហេតុអ្វីបានជា Goy និង Mike អៀនគ្នាម្ល៉េះ ឬមួយមានអ្វីអាថ៍កំបាំង? ដោយមហាជនខ្លះទប់ចិត្តមិនបានចូលទៅខមមិនចាប់គូឱ្យតារាប្រុសស្រីមួយគូនេះព្រោងព្រាត។
ទោះយ៉ាងណា ជុំវិញរឿងនេះដែរ តារាស្រី Goy ក៏មិនបាននៅស្ងៀមដូចគ្នា ពោលគឺ នាងបានចេញមុខទម្លាយថា នាងមិនបានគិតអ្វីជាមួយ Mike ទេ គ្រាន់តែជាបងប្អូនល្អនឹងគ្នា ចូលចិត្តនិយាយលេងជាមួយគ្នាលក្ខណៈបងប្អូនធម្មតា៕