(វីដេអូ) សមសួនពេកក្រៃ! ឱក សុគន្ធកញ្ញា បង្ហើរសំនៀងយ៉ាងពីរោះ ជាចំណងដៃថ្ងៃមង្គលលោក Maha Virak
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានមានវត្តមានចូលរួមក្នុងពិធីមង្គលការរបស់អ្នកផាត់មុខដ៏ល្បីល្បាញលោក Maha Virak ដែលបានកាន់ដៃភរិយាបណ្ដូលចិត្តចូលរោងការតាមប្រពៃណី ខណៈពិធីមង្គលនេះ បានរៀបចំនៅថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣។
ដើម្បីជាចំណងដៃក្នុងថ្ងៃពិសេសរបស់អ្នកផាត់មុខដ៏ល្បីល្បាញលោក Maha Virak គេឃើញកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញរូបនេះ បកស្រាយចម្រៀងមួយបទ យ៉ាងពិរោះរណ្តំ ធ្វើឱ្យអ្នកនិយមលេងក្នុងបណ្តាញសង្គមដែលជាអ្នកគាំទ្រស្តាប់ហើយ លន្លង់លន្លោចតាម៕
ទស្សនាវីដេអូខាងក្រោមនេះ៖