រយាលសិល្បៈមួយរយៈ! មាស ម៉ូលីណា បង្ហាញវត្តមានសម្តែងជាថ្មី ក្រោយបញ្ចប់ឈ្មោះជាមេម៉ាយសាងស្នេហ៍ថ្មី
មហាជននិយមតាមដានជីវិតឯកជនរបស់អតីត Freshie Girl ចំណាត់ថ្នាកលេខ ២ ជំនាន់ទី ១ ឆ្នាំ ២០០២ អ្នកនាង មាស ម៉ូលីណា ច្បាស់ជាបានដឹងមកហើយ កាលពីអំឡុងចុងឆ្នាំ ២០២២ កន្លងទៅនេះ ពិធីការិនីរូបនេះបានបើកបង្ហាញចំណងស្នេហ៍ថ្មី ក្រោយពីអ្នកនាងបានស្ពាយឈ្មោះជាមេម៉ាយ និង មានបន្ទុកមើលថែកូនប្រុស ៣ រូប ដោយផ្ទាល់។
ក្នុងនោះ គេក៏បានដឹងថា អ្នកនាង មាស ម៉ូលីណា បានរយាលសិល្បៈតាំងពីមិនទាន់មានចំណងស្នេហ៍ទី ២ មកម្ល៉េះ ដោយពិធីការិនីរូបនេះបានយកពេលវេលាមើលថែចិញ្ចឹមបីបាច់កូនប្រុសទាំង ៣ របស់អ្នកនាង។
ក្រោយពីជីវិតស្នេហា ហាក់ស្រស់បំព្រងជាថ្មីនឹងគូស្នេហ៍ថ្មី អ្នកនាង មាស ម៉ូលីណា ក៏បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអ្នកនាងបានបង្ហាញវត្តមានក្នុងការសម្តែងជាថ្មី ក្នុងរឿងខ្លីរបស់ធនាគារមួយ។ ក្នុងនោះ អ្នកនាង មាស ម៉ូលីណា បានសម្តែងដើរតួរួមគ្នានឹងតារាចម្រៀង ហេង ប៊ុនលាភ ផងដែរ៕