ទីបំផុត! ចាន់ណា ពិសី អាចផ្លាស់ប្តូរជោគវាសនាខ្លួនឯងក្លាយជា MUC 2023 លំដាប់រងទី ៣ ក្រោយធ្លាប់បរាជ័យម្តង
កាលពីរាត្រីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ ថ្មីៗនេះ កម្មវិធី Miss Universe Cambodai ២០២៣ បានស្វែងរកឃើញម្ចាស់មកុដហើយ ដោយបានទៅលើ MUC ចន សុទីម៉ា តំណាងឱ្យខេត្តកំពង់ចាម ខណៈលំដាប់រងទី ១ បានទៅ MUC ភ្នំពេញ កញ្ញា សៃហ្វុន លំដាប់រងទី ២ MUC ស្វាយរៀង កញ្ញា វណ្ណៈ បូរមី លំដាប់រងទី ៣ MUC បាត់ដំបង កញ្ញា ចាន់ណា ពិសី និង លំដាប់រងទី ៤ MUC ព្រៃវែង កញ្ញា Kolianne Emilie Maifait។
ងាកមកមើលប្រវត្តិខ្លះៗរបស់ MUC លំដាប់រងទី៣ កញ្ញា ចាន់ណា ពិសី ដែលតំណាងឱ្យខេត្តបាត់ដំបងវិញ នាងមានអាយុ ២០ ឆ្នាំ មានកម្ពស់ ១.៧០ សង់ទីម៉ែត្រ សព្វថ្ងៃ ពិសី ដែលគេស្គាល់ថា នូនូ មានអាជីពជាតារាបង្ហាញម៉ូដ ថតស្ពតពាណិជ្ជកម្ម ថតប្រមូតផលិតផល និង បច្បុន្នកំពុងក្លាយខ្លួនជាតារាសម្តែងទៀតផង។ ក្នុងអំឡុងឆ្នាំ ២០២២ នាងធ្លាប់បានបរាជ័យក្នុងកម្មវិធីប្រកួតសម្រស់ម្តងរួចមកហើយ តែនាងមិនបោះបង់ឡើយ ដោយនាងរឹតតែខំប្រីងពង្រឹងសមត្ថភាព និង ចំណេះដឹងបន្ថែម ដើម្បីសម្រេចឈោងចាប់នៅក្តីស្រមៃក្លាយជាបវរកញ្ញាក្នុង Top ណាមួយ។
ការវិលត្រលប់មកសាជាថ្មីម្តងនេះ កញ្ញា ចាន់ណា ពិសី មិនបានធ្វើឱ្យការរំពឹង និង ក្តីស្រមៃរបស់ខ្លួនខកបំណងនោះឡើយ ទោះមិនបានក្លាយជាម្ចាស់មកុដ Miss Universe Cambodai ២០២៣ ក៏តែនាងសប្បាយចិត្តដែលនាងអាចទទួលបានជ័យលាភីលំដាប់រងទី ៣ នេះ ព្រោះថាបេក្ខភាពដែលទទួលបានមកុដជ័យលាភីទាំង ៥ រូប សុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត ឆ្លាតវៃ ចំណេះដឹង និង សមត្ថភាពខ្ពស់រៀងៗខ្លួន។