ទាំងស្អាតទាំងឆ្លាត! IU ជាប់ជាតារាស្រីសម្បូរអចលនទ្រព្យច្រើន ក្លាយជាទាំងសេដ្ឋីវ័យទើប ៣០ ឆ្នាំ
បន្ទាប់ពីទទួលបានភាពជោគជ័យ និង ល្បីល្បាញក្នុងវិស័យសិល្បៈកម្សាន្តដូចសព្វថ្ងៃនេះ ជីវិតពីអតីតកាលរបស់តារាចម្រៀងស្រី IU ក៏ធ្លាប់ឆ្លងកាត់ការពិបាកខ្លាំងផងដែរ។
ទោះជាយ៉ាងណា ភាពជោគជ័យរបស់នាងដែលទទួលបានពីសិល្បៈកម្សាន្ត ក៏បានជួយដល់នាងដើម្បីរកប្រាក់ចំណូលយ៉ាងច្រើន រហូតដល់នាងបានបែងចែកចំណូលមួយចំនួន ដើម្បីវិនិយោគលើអចលនទ្រព្យ ហើយនាងក៏ចាប់ផ្តើមវិនិយោគដំបូងលើការទិញអាគារមួយនៅ Gwacheon ក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃ ១២១ លានដុល្លារ។
ក្រោយមក តារាស្រីវ័យ ៣០ ឆ្នាំរូបនេះ ក៏បានវិនិយោគលើការទិញអចលនទ្រព្យផ្សេងៗ ក្នុងតម្លៃរាប់លានដុល្លារអាមេរិក ហើយនាងក៏បានចំណាយលុយជាង ២ លានដុល្លារអាមេរិក ទិញដីធ្វើផ្ទះលម្ហែឱ្យគ្រួសាររបស់នាងនៅ Yangpyeong ផងដែរ។
អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះ IU ក៏ទិញអាផាតមិនមួយកន្លែងនៅ Cheongdamdong ជាកន្លែងរស់នៅផ្ទាល់ខ្លួនរបស់នាង ក្នុងតម្លៃ ១១ លានដុល្លារ ដោយបង់ជាសាច់ប្រាក់សុទ្ធតែម្ដង៕