ផ្អើលអ្នកគាំទ្រ! មិនធ្លាប់ធ្លាយរឿងគូស្នេហ៍ តែសុខៗ តារាសិចស៊ីវៀតណាម Ngoc Trinh សម្រេចចាក់ IVF ដើម្បីមានកូន
អ្នកនិយមលេងនៅលើបណ្តាញសង្គមវៀតណាមថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានឃើញឃ្លីបវីដេអូមួយរបស់តារាបង្ហាញម៉ូដសិចស៊ី Ngoc Trinh ដោយនាងបានចែករំលែកសកម្មភាពចាក់ IVF ដើម្បីបង្កកំណើតកូន។
តារាស្រីរូបនេះបានឆ្លើយតបសំណួររបស់មហាជន អំពីការចាក់មេជីវិតតាមវិធីបែបវិទ្យាសាស្រ្ត ដោយឥតលាក់លៀមថា៖ «អាចមានមនុស្សភាគច្រើននឹកស្មានមិនដល់ទេ សូម្បីតែ Trinh ខ្លួនឯង ក៏មិនដឹងដែរថាក្លាយជាម្ដាយរបស់គេនៅពេលណាដែរ។ តាមពិតទៅ ខ្ញុំមិនដឹងទេថាពេលណាទេវតាប្រទានកូនមកឱ្យខ្ញុំ ប៉ុន្តែនៅពេលអនាគត ខ្ញុំចង់មានកូន ដូច្នេះទើបខ្ញុំសម្រេចចិត្តរកវិធីបែបវិធីសាស្រ្ត IVF ចាក់មេជីវិត ដើម្បីជួយខ្ញុំសម្រេចបំណងនោះ»។
លើសពីនេះ តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ ក៏បានបង្ហើបពីមូលហេតុសំខាន់មួយទៀតថា៖ «រឿងដំបូងដែលខ្ញុំនឹងធ្វើ គឺបង្កកមេជីវិតដើម្បីមានកូន។ អ្នកទាំងអស់គ្នាដឹងហើយ បន្ទាប់ពីមនុស្សស្រីមានវ័យ ២៥ ឆ្នាំ គឺចាប់ផ្តើមប្រែប្រួលសុខភាព ហើយរហូតដល់ ៣៥ ឆ្នាំ អូវែនឹងកាត់បន្ថយ ហើយករណីដែលអាចចង់មានកូនគឺមិនច្រើនទេ។ ខ្ញុំមានវ័យច្រើនគួរសមហើយ អាចពិបាកនឹងមានកូនពីធម្មជាតិ ទើបខ្ញុំសម្រេចចាក់ IVF ដើម្បីឱ្យទុកចិត្ត»។
ទោះជាយ៉ាងណា មហាជនពិតជាមានការចាប់អារម្មណ៍លើតារាស្រីរូបនេះខ្លាំង បន្ទាប់ពីឃ្លីបវីដេអូទទួលសេវាចាក់ IVF របស់នាងបានបង្ហោះនៅលើបណ្តាញសង្គម ដោយសារតែ Ngoc Trinh មិនទាន់ប្រកាសអំពីទំនាក់ទំនងស្នេហាឡើយ៕