ពេជ្រ សោភា នៅតែចង់លើកស្ទួយវប្បធម៌ជាតិ ទោះមិនសូវមានអ្នកចង់រៀនចង់យល់ក៏ដោយ
នៅពេលនេះ កម្មវិធី The Voice Cambodia រដូវកាលទី ៣ កំពុងតែឈានដល់វគ្គ Live show ដើម្បីចម្រាញ់រកជើងខ្លាំងតាមរយៈក្រុម Coach នីមួយៗ។ ក្នុងនោះ កាលពីសប្តាហ៍កន្លងទៅ ក្រុមរបស់ Coach ពេជ្រ សោភា បានឱ្យកូនក្រុមរបស់ខ្លួនបង្ហាញសមត្ថភាពដោយការបញ្ចូលគ្នារវាងសិល្បៈបុរាណ និង សម័យ ដើម្បីជាការលើកស្ទួយដល់វិស័យវប្បធម៌ខ្មែរឱ្យល្បីលើឆាកអន្តរជាតិ។
ហេតុផលដែលតារាចម្រៀងស្រីរូបនេះ ព្យាយាមច្របាច់បញ្ចូលគ្នាក៏ព្រោះយល់ឃើញថា បច្ចុប្បន្នសិល្បៈផ្នែកបុរាណហាក់ពុំសូវបានទទួលការចាប់អារម្មណ៍ខ្លាំងឡើយពីមហាជន ដូចនេះក្នុងនាមនាងជាគ្រូបង្វឹកម្នាក់ ក្នុងកម្មវិធីលំដាប់ពិភពលោក ក៏តាំងចិត្តធ្វើឡើងដើម្បីជួយផ្សព្វផ្សាយឱ្យពិភពលោកស្គាល់ពីខ្មែរ។
យ៉ាងណាមិញ បើតាមការបង្ហោះរបស់ តារាចម្រៀងស្រី ពេជ្រ សោភា បានពោលថា ៖ «ខ្ញុំទទួលស្គាល់បែបបទបុរាណមិនសូវមានអ្នកចង់រៀនចង់យល់ទេ តែខ្ញុំចង់ឱ្យសិស្សខ្ញុំស្គាល់អ្វីទៅជារបស់យើង ច្រៀងទម្រង់ខោល មហោរី ច្រៀងជាមួយភ្លេងចាបុី គេមិនសូវចូលចិត្តគេមិនចេះស្តាប់ទេ គេចូលចិត្តរបស់ថ្មី The Voice គឺជាឆាកពិភពលោក»៕