Mint រងការរិះគន់ដូចព្យុះ ក្រោយល្បីថា នាងជះលុយជួលគេប្រលង និង រៀនជំនួស
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយថា មានតារាប្រុសស្រីក្នុងសិល្បៈថៃមិនតិចនោះឡើយ ដែលស្រឡាញ់ការសិក្សាខ្លាំង បើទោះបីជារវល់ការងារសិល្បៈប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនបានបោះបង់ការរៀនសូត្រចោលឡើយ។
អ្វីដែលនឹកស្មានមិនដល់នោះ ថ្មីៗនេះបែរជាផ្ទុះព័ត៌មានថា មានតារាស្រីម្នាក់បានជួលគេឱ្យរៀន និង ប្រលងជំនួសទៅវិញ ដោយក្នុងបញ្ជីឈ្មោះក្នុងថ្នាក់រៀនជាឈ្មោះរបស់នាង តែអ្នកដែលមករៀននៅក្នុងថ្នាក់មិនមែនជានាង។
យ៉ាងណាមិញ ជុំវិញការបង្ហោះនេះដែរ ធ្វើឱ្យមានអ្នកគាំទ្រមួយចំនួនបានសង្ស័យថា ជាតារាស្រី Mint Chalida ទៅវិញ រហូតធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមនុស្សជំនិតរបស់តារាស្រីរូបនេះនៅមិនសុខចេញមុខបង្ហោះសារបកស្រាយការពាររូបនាងព្រោងព្រាត៕